ឥណ្ឌូនេសុី៖ ក្នុងពេលនេះ ប្រទេសឥណ្ឌូនេស៊ីកំពុងស្ថិតក្រោមសម្ពាធអន្តរជាតិ ជុំវិញការហាមឃាត់ផលិតផលនាំចេញក្រៅស្រុករបស់ខ្លួន ជាពិសេសគឺការនាំចេញប្រេងដូងចំពេលមានការកើនឡើងតម្លៃស្បៀងអាហារទូទាំងពិភពលោក។

ដោយឡែក ប្រទេសឥណ្ឌូនេសុី​ទទួលរងការសម្ពាធអន្តរជាតិ ដោយផ្អែកលើកត្តាជាច្រើនដូចជា តម្លៃប្រេង សាការប្រមូលផលមិនល្អ សង្គ្រាមអ៊ុយក្រែន និងកង្វះកម្លាំងពលកម្មដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩ ដែលពេលនេះ ឥណ្ឌូនេសុីខាតបង់ប្រាក់ចំណូលមិនតិចនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ខណៈពេលដែលដៃគូពាណិជ្ជកម្មរបស់ឥណ្ឌូនេស៊ីមិនទាន់បានតវ៉ាជាផ្លូវការចំពោះការហាមឃាត់នេះ ប្រទេសជាច្រើន មានទាំងទាំងឥណ្ឌា និងប៉ាគីស្ថាន កំពុងតែមានការខ្វះខាតប្រេងដូងយ៉ាងខ្លាំង ដោយសារតម្រូវការមានច្រើន និងតម្លៃប្រេងដូងកើនឡើងលើសពីមុនស្ទើរតែ៥០ភាគរយទៅហើយ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ប្រជាជនដើរទិញប្រេងដូង (រូបតំណាង)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]