ភ្នំពេញ៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខរបស់កម្ពុជា បានទទួលលិខិតសរសើរពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសាទរចំពោះការរួមចំណែករបស់ធនាគារក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងនាមជាសហគ្រាសបង់ពន្ធច្រើនជាងគេទាំងបីប្រចាំឆ្នាំ 2021 ដោយឆ្នាំមុន ស្ថិតក្នុងចំណោមអ្នកបង់ពន្ធច្រើនជាងគេលំដាប់ទី12។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការអភិវឌ្ឍនៃចំណាត់ថ្នាក់នេះ បានបង្ហាញពីការបន្ដប្តេជ្ញាចិត្ត និងតម្លាភាពរបស់ធនាគារក្នុងអភិបាលកិច្ចពន្ធសារជីវកម្មដ៏ល្អរបស់ខ្លួនតាមរយៈការបំពេញកាតព្វកិច្ចបង់ពន្ធដារជូនរដ្ឋ។

ប្រសាសន៍ក្នុងលិខិតសរសើរដែលមានប្រថាប់ត្រា និងហត្ថលេខារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា៖

ក្នុងខែធ្នូ ឆ្នាំ2020 ធនាគារ ABA ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដាររយៈពេល 2 ឆ្នាំជាប់ៗគ្នាសម្រាប់ឆ្នាំហិរញ្ញវត្ថុ 2021 និង 2022 ដែលជាសមិទ្ធផលនៃការប្តេជ្ញាចិត្តយ៉ាងរឹងមាំចំពោះអនុលោមភាពពន្ធដារនៅកម្ពុជា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]