ថៃ៖ ជាគូស្វាមីភរិយាតារាមួយគូ រវាង តារាស្រី Chompoo និងស្វាមី លោក Nott Visarut ដែលមហាជនជាច្រើនតែងតែតាមដានជាប្រចាំ ទៅសកម្មភាពផ្សេងៗជាមួយនឹងភាពផ្អែមល្ហែម កក់ក្ដៅក្នុងគ្រួសារ បើទោះបីជា អ្នកទាំងពីរ បានរៀបការនឹងគ្នា រយៈពេលប៉ុន្មានឆ្នាំមកនេះ។

ដោយឡែក កាលពីថ្មីៗនេះ នៅក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៧ ឆ្នាំរបស់គូស្វាមីភរិយា​ តារាស្រី Chompoo ក៏បានបង្ហោះរូបថតផ្អែមល្ហែមជាមួយស្វាមី រួមទាំងមានភួងផ្កា បង្ហាញពីស្នាមញញឹម ក៏ដូចជាភាពរីករាយជាមួយគ្នា ដែលបានចាប់ដៃគ្នាសាងគ្រួសារមួយយ៉ាងមានក្ដីសុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ មិត្តៗ ព្រមទាំងអ្នកគាំទ្រជាច្រើន បានចូលរួមអបអរសាទរចំពោះប្ដីប្រពន្ធមួយគូនេះ ដោយនៅតែរក្សាបាននូវភាពល្អូកល្អើនជាមួយគ្នាជានិច្ច និងមានទំនាក់ទំនងយ៉ាងល្អប្រសើរ ដែលធ្វើឲ្យមនុស្សជាច្រើនកាន់តែច្រណែន ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Chompoo និង គ្រួសារ
Chompoo និងស្វាមី
Chompoo និងស្វាមី
Chompoo និងស្វាមី
Chompoo និងស្វាមី
Chompoo និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]