កូរ៉េខាងត្បូង៖ អាចនិយាយបានថា ក្រៅពីជាតារាសម្ដែងដ៏មានសមត្ថភាពហើយ តារាស្រី Kim Tae Hee តែងតែ ត្រូវបានមហាជន កោតសរសើរ ពីភាពស្រស់ស្អាតវ័យក្មេង ដែលអាចទាញយកចិត្តអ្នកទស្សនា និងធ្វើឲ្យនាងកាន់តែមានប្រជាប្រិយភាពខ្លាំងឡើង។ 

យ៉ាងណាមិញ ថ្មីៗនេះ ជាមួយនឹងរូបភាពខាងក្រោយឆាកខ្លះៗ របស់ Kim Tae Hee ក្នុងកម្មវិធីថតស្ពតពាណិជ្ជកម្មមួយដែលត្រូវបានបង្ហោះនោះ បែរជាត្រូវបានមហាជនចាប់អារម្មណ៍ភ្លាមៗ ជាមួយនឹងសម្រស់ មុខមាត់ដ៏ស្រទន់ និងការរៀបចំខ្លួនស្លៀក​រ៉ូប​ពណ៌​ស្វាយ បញ្ចេញស្នាម​ញញឹម​យ៉ាង​ស្រស់​ស្អាត ​ពេល​ធ្វើ​ការ​ជា​មួយ​នឹង​អ្នក​ផាត់​មុខ និងអ្នកថតរូប ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ថ្វីត្បិតគ្រាន់​តែ​ជា​រូបភាពដែល​គេ​លួច​ថតក៏ពិតមែន​ ប៉ុន្តែ​ ក៏អាចធ្វើឲ្យ​មើល​ឃើញ​ថា​ សម្រស់ពិត​របស់ Kim Tae Hee គឺមានមន្តស្នេហ៍ខ្លាំង បើទោះបីជា នាងបានក្លាយជាអ្នកម្ដាយ​កូន​ពីរ​ក៏ដោយ ក៏ដូចជាធ្វើឲ្យហ្វេនៗមួយចំនួន មិននឹកស្មានមិនដល់ថា នៅក្នុងវ័យ ៤២ឆ្នាំ នាងនៅតែស្រស់ស្អាតបែបនេះ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Kim Tae Hee
Kim Tae Hee 
Kim Tae Hee និង ស្វាមី
Kim Tae Hee និង ស្វាមី
Kim Tae Hee
Kim Tae Hee
Kim Tae Hee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]