ភ្នំពេញ៖ ជាការពិតណាស់ ក្រោយពីមានការរកាំរកុសឈានដល់ថ្នាក់ប្រកាសលែងលះគ្នាលើបណ្ដាញសង្គម រវាង អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ Admin ជីងចក់ និងភរិយាអ្នកនាង ទ្រីញ ផល្លា កាលពីថ្មីៗនេះ ស្រាប់តែ លេចលឺដំណឹងថាអ្នកទាំងពីរបានចរចាសម្របសម្រួលគ្នាវិញហើយ។

ជាមួយគ្នានេះ កាលពីយប់មិញ Admin ជីងចក់ ក៏បានធ្វើការឡាយផ្ទាល់នៅលើបណ្ដាញសង្គមរៀបរាប់ថាខ្លួនពិតជានៅស្រលាញ់ និងនឹកភរិយាជានិច្ចថែមទាំងចង់ត្រូវរូវគ្នាវិញផងដែរ។ មិនតែប៉ុណ្ណោះ លោកក៏បានបញ្ជាក់ថា លោកបានធ្វើការសម្របសម្រួលជាមួយភរិយាដោយសន្តិភាពឈ្នះៗ លើកយកហេតុផលមកនិយាយគ្នាតាមសម្រួលទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ដើម្បីធ្វើឲ្យភរិយាស្ងប់ចិត្តក៏ដូចជាដូចជាដើម្បីបានផ្សះផ្សាគ្នាវិញ ពូចក់ ថែមទាំងបានសន្យា ស្បថសច្ចាក្នុងនាមជាកូនប្រុសនៅមុខមហាជនរាប់ពាន់នាក់ ថាខ្លួន នឹងឈប់ឲ្យមានលើកទីពីរទៀតហើយរឿងធ្វើឲ្យភរិយាខូចចិត្តមានស្រី ឬទង្វើឆ្គាំឆ្គងផ្សេងៗនោះ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ពូចក់
ពូចក់ និងភរិយា
ពូចក់ និងភរិយា
ពូចក់ និងភរិយា
ភរិយា ពូចក់
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]