ភ្នំពេញ៖ នេះបើយោងតាម ការបង្ហោះនៅលើផេកជាផ្លូវការ របស់ក្លិបភ្នំពេញក្រោន បានចែករំលែកសាររំលឹកទុក ដោយបានដឹងថា លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន បានទទួលអនិច្ចកម្មនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដោយរោគាពាធ ស្ថិតក្នុងវ័យ ៤១ ឆ្នាំ។

ទៀតសោត សារបង្ហោះយ៉ាងវែងអន្លាយ ជាមួយនឹងទំហំចិត្ត នៃក្តីសោកសង្រេង ព្រមទាំងមានទុក្ខជាខ្លាំងចំពោះមរណភាពរបស់ លោកឧកញ៉ា បានធ្វើឲ្យ ថ្នាក់ដឹកនាំ ក្រុមការងារគ្រូបង្វឹក បុគ្គលិក ក៏ដូចជាកីឡាករ កីឡាការិនីទាំងអស់នៃក្លិបបាល់ទាត់ភ្នំពេញក្រោន មានភាពសោកស្តាយជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ នេះជាការបាត់បង់នូវឥស្សរជនមួយរូបដែលប្រកបដោយគុណធម៌ ព្រហ្មវិហាធម៌ ព្រមទាំងភាពជាអ្នកដឹកនាំដែលបានបន្សល់ទុកនូវស្នាដៃជាច្រើនចំពោះសង្គមជាតិជាពិសេសការរួមចំណែកកសាងនូវសមិទ្ធផលជាបន្តបន្ទាប់ក្នុងវិស័យកីឡាបាល់ទាត់ជាតិ វិស័យអប់រំ និងមនុស្សធម៌ជាដើមដែលលោកឧកញ៉ាតែងតែងចូលរួមយ៉ាងសកម្មនាពេលកន្លងមក៕

សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកឧកញ៉ា ឬទ្ធី សំណាង សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ!

ប្រភព៖ Phnom Penh Crown FC

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]