ភ្នំពេញ៖ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច តារាចម្រៀងប្រុសសម្លេងពីរោះ លោក ឆាយ វីរៈយុទ្ធ ក៏ទទួលបានកូនស្រីម្នាក់មានមុខមាត់គួរឲ្យក្នាញ់ចូលមកក្នុងជីវិត ដោយពេលនេះ កូនស្រីលោកមានអាយុក៏កាន់តែធំទៅហើយ។ ជាពិសេស ក្រោយលូតលាស់ធំជាងមុន ក្មេងស្រីរូបនេះ កាន់តែគួរឲ្យស្រលាញ់ និងជាទីចាប់អារម្មណ៍សម្រាប់ទស្សនិកជនផងដែរ។ 

ជាមួយគ្នានេះដែរ ក្រោយមានកូនស្រី តារាប្រុសរូបនេះ តែងតែថតរូបបង្ហាញពីសុភមង្គលក្នុងគ្រួសារ បង្ហោះលើបណ្ដាញសង្គមជាញឹកញាប់ថែមទៀតផង។ មិនតែប៉ុណ្ណោះ បើទោះបីរវល់ជាមួយនឹងការងារច្រើនយ៉ាងណាក្ដី ក៏តារារូបនេះ នៅឆ្លៀតពេលនៅក្បែរ ភរិយា និងកូនស្រីបណ្ដូលចិត្ត ដើម្បីផ្ដល់ភាពកក់ក្ដៅ និងភាពស្និទ្ធស្នាលទៅកាន់គ្រួសារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេសជាងនេះទៅទៀតនោះគឺ កាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះក៏ត្រូវភរិយាទម្លាយនូវរឿងរ៉ាវចំណងស្នេហ៍ ថែមទាំងសរសើរស្វាមីពេញមាត់ៗ ថាលោកជាបុរស ដ៏ល្អដែលតែងតែមើលថែផ្តល់តម្លៃឲ្យភរិយា តាំងពីពេលចាប់ផ្ដើមរហូតមកដល់បច្ចុប្បន្ន មិនដែលធ្វើឲ្យគ្រួសារមានការខកចិត្តម្ដងណាឡើយ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ឆាយ វីរៈយុទ្ធ 
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងគ្រួសារ
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងភរិយា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ