ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២២ នៅក្រុមហ៊ុនធានារ៉ាបរង Forte បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូសហប្រតិបត្តិការរវាងក្រុមហ៊ុនខ្លួន ជាមួយនិងក្រុមហ៊ុន Voltra ដែលជាក្រុមហ៊ុនផលិតម៉ូតូអគ្គិសនី ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ ហើយតាមរយៈកិច្ចសហការនេះ គឺដើម្បីទទួលបានការផ្តល់ជូននូវការធានារ៉ាប់រងយានយន្តអគ្គិសនីផងដែរ។

ផ្អែកតាមប្រសាសន៍របស់លោក Vaudin Yann ដែលជានាយក ប្រតិបត្តិរបស់ក្រុមហ៊ុន Voltra បានឲ្យដឹងថា៖
លោកបានបន្ថែមទៀតថា៖

ចំណែកឯប្រសាសន៍របស់លោក យក់ ចំរើនឫទ្ធិ ដែលជាប្រធានអគ្គនាយក ប្រតិបត្តិ ក្រុមហ៊ុន Forte បានឲ្យដឹងថា៖

គួរឲ្យដឹងបន្ថែមថា ក្រុមហ៊ុន Voltra គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការគ្រប់គ្រង នៅក្នុងឧស្សហកម្មម៉ូតូអគ្គិសនី ចាប់តាំងពីឆ្នាំ ២០១៥។ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុន Voltra មានពីរសាខា នៅក្នុងរាធានីភ្នំពេញ និងខេត្តសៀមរាប ហើយនឹងបន្តបើកពីរសាខាបន្ថែមទៀត នៅក្នុងខេត្តបាត់ដំបង និងខេត្តកំពត នៅក្នុងឆ្នាំនេះ។

គួរបញ្ជាក់ថា យោងតាមកិច្ចព្រមពៀង ចុះអនុស្សរណៈយោគយល់នេះ ក្រុមហ៊ុនធានារ៉ាបរង Forte នឹងផ្តល់ជូននូវការធានារ៉ាប់រង សម្រាប់អតិថិជនរបស់ក្រុមហ៊ុន Voltra ជាពីរកញ្ចប់ផ្សេងគ្នា ដោយកញ្ចប់ទី១ មានការផ្តល់ជូននូវការធានារ៉ាប់រងទំនួលខុសត្រូវលើតតិយជនតែប៉ុណ្ណោះ ឯចំណែកកញ្ចប់ទី២ នឹងមានការរួមបញ្ចូលនូវការធានារ៉ាបរង ដូចជាការទទួលខុសត្រូវទៅលើតតិយជន និង ការខូចខាត លើយានយន្តធានានិងការខូចខាតទាំងស្រុង៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]