អាមេរិក៖ កាលពីថ្មីៗនេះ តារាចម្រៀង Justin Bieber ត្រូវបានក្រុមហ៊ុនFerrari ហា​មឃាត់មិនឱ្យទិញរថយន្តក្នុងក្រុមហ៊ុនតទៀតឡើយ ដោយសារតែលោកបានបំពានច្បាប់ដែលបានចែងនាពេលកន្លងមក។

ដោយឡែក តារាចម្រៀងប្រុសបានធ្វើដូរពណ៍រថយន្ត F458 Italia ឆ្នាំ២០១១ ទៅជាពណ៍ខៀវវិញ ដែលនេះគឺ ផ្ទុយពីច្បាប់ក្រុមហ៊ុន ដែលមិនអនុញ្ញាត្តិឱ្យនរណាម្នាក់អាចកែច្នៃរថយន្ត ដោយមិនមានការជូនដំណឹង និងការឯកភាពពីខាងភាគីក្រុមហ៊ុនឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ Justin Bieber មិនមែនជាមនុស្សតែម្នាក់គត់ក្នុងបញ្ជីហាមឃាត់នោះទេ ព្រោះថាមានតារាល្បីៗជាច្រើនទៀតដែលត្រូវបានក្រុម Ferrari ដាក់ក្នុងបញ្ជីខ្មៅដោយសារតែអាកប្បកិរិយារបស់ពួកគេនាពេលកន្លងមក៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Justin Bieber
F458 Italia ឆ្នាំ២០១១

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]