ថៃ៖ រយៈពេលជិត ៣ខែមកនេះ បើទោះបីជា តារាស្រី Tangmo បានឃ្លាតឆ្ងាយគ្មានថ្ងៃត្រឡប់ក៏ដោយ ប៉ុន្តែបណ្ដាអ្នកគាំទ្រជាច្រើន នៅតែមានការនឹករឮកចំពោះនាង ជាពិសេស គូស្នេហ៍ជាទីស្រលាញ់របស់តារាស្រីរូបនេះ លោក Bird ដែលតែងតែ ចេញមកបង្ហាញពីអនុស្សាវរីយ៍ល្អៗកាលពីមុន ជាមួយគ្នាជាញឹកញាប់ ផងដែរ។

ដោយឡែក ថ្មីៗនេះ គូស្នេហ៍របស់តារាស្រី Tangmo លោក Bird ក៏បានចេញមកបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាពរបស់ Tangmo នៅលើបណ្ដាញសង្គមសាជាថ្មីទៀតហើយ ព្រមទាំងមានសារសរសេរថា នេះគឺជាសមត្ថភាពពិសេសរបស់នាង ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ចំពោះការបង្ហាញនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាមួយនឹងសកម្មភាពរបស់ Tangmo ដែលបានលើកដៃខាងស្តាំរបស់ខ្លួន ឱបជុំវិញក្បាលហើយ ទាញដៃនោះមក ប៉ះលើត្រចៀកខាងស្តាំរបស់ខ្លួនវិញ ដែលវាគឺជាសមត្ថភាពមួយ ដែលមនុស្សមិនច្រើននាក់ឡើយអាចធ្វើបាន និងធ្វើឲ្យមានការកោតសរសើរ ក៏ដូចជាធ្វើឲ្យហ្វេនៗជាច្រើន​កាន់តែនឹកដល់វត្តមានរបស់នាង ផងដែរ៕  

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Tangmo និង គូស្នេហ៍
Tangmo និង គូស្នេហ៍
Tangmo និង គូស្នេហ៍
Tangmo និង គូស្នេហ៍
Tangmo និង គូស្នេហ៍
Tangmo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]