ថៃ៖ បន្ទាប់ពីមានការបង្ហាញឃ្លីបអះអាងថា ជារូបភាពរបស់ Bella Ranee និងតារាសម្តែងវ័យក្មេង លោក Kongthap Peak បានទៅធ្វើបុណ្យរួមគ្នានោះ ពេលនេះ មនុស្សជាច្រើនក៏បានសង្ស័យថា តារាប្រុសស្រីមួយគូនេះ ហាក់កំពុងតែផ្លាស់ប្តូរស្ថានភាពពីដៃគូនៅលើរឿង ក្លាយមកជាគូពិតប្រាកដ រហូតដល់អ្នកគាំទ្រជាច្រើន បានបង្ហាញពីការមិនសប្បាយចិត្តនឹងរឿងនេះឡើយ។
យ៉ាងណាមិញ ក្រោយពីមានហេតុការណ៍នេះឡើង ថ្មីៗនេះ តារាស្រី Bella ក៏បានចេញមកផ្ដល់បទសម្ភាសន៍អំពីបញ្ហានេះ ដោយបានលើកឡើងថា នាងក៏បានឃើញព័ត៌មាននេះដែរ ប៉ុន្តែវាមិនមានរឿងអ្វីទាំងអស់ ព្រមទាំងបានបញ្ជាក់ទៀតថា ចាប់តាំងពីបានធ្វើការជាមួយគ្នា ពួកគេក៏បានស្និទ្ធស្នាលគ្នា ហើយមិនត្រឹមតែនាងនោះទេ សូម្បីតែក្រុមការងារឬអ្នកសម្ដែងផ្សេងទៀត ក៏នៅតែមានទំនាក់ទំនងគ្នាដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ តារាស្រី Bella បានបន្ថែមថា នាងពិតជាសប្បាយចិត្តនឹងស្ថានភាពរបស់នាងពេលនេះ ដោយមិនបានផ្តោតលើរឿងស្នេហានោះទេ និងមានភាពរីករាយក្នុងការធ្វើការ ក៏ដូចជា បានផ្តល់ពេលវេលាដល់ក្រុមគ្រួសារ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]