ថៃ៖ មន្ទីពេទ្យ Siriraj Aplied Thai Traditional Madicine ជាមន្ទីពេទ្យមួយកន្លែងដែលផ្ដោតសំខាន់លើឱសថបុរាណ។ ចំណែកការប្រើប្រាស់ថ្នាំឱសថបុរាណដើម្បីព្យាបាលជំងឺ គឺបានកើតឡើងតាំងពីជំនាន់មុនអស់ជាច្រើនឆ្នាំ ដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់មកទល់នឹងពេលបច្ចុប្បន្ននេះ។ នៅឆ្នាំ២០០៣ គេបានបង្កើតមហាវិទ្យាល័យទាក់ទងទៅនឹងការបង្កើតថ្នាំ និងវិធីព្យាបាលតាមបែបបុរាណ ដែលថ្នាក់រៀនមានបង្រៀនដល់ថ្នាក់បរិញ្ញាប័ត្រនៅសាលា Ayurved ក្នុងសាកលវិទ្យាល័យ Mahidol ដែលបានបង្កើតឡើងដោយលោក Ouay Ketusinh។ អត្ថប្រប្រយោជន៍នៃការរៀនផ្នែកឱសថបុរាណមួយនេះ ក្នុងគោលបំណងដើម្បីយកទៅព្យាបាលជំងឺ ជួយដល់សុខភាពកាន់តែល្អប្រសើរ។

ទិដ្ឋភាបនៃការបង្ហាញប្រើថ្នាំបុរាណ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត គេបានបង្កើតរោងចក្រចំនួន២ ដើម្បីបង្កើត និងផលិតថ្នាំបុរាណ ហើយការប្រើវិធីព្យាបាលតាមបែបបុរាណគឺចង់ផ្ដោតសំខាន់លើថ្នាំធម្មជាតិ ដែលអាចជួយសម្រួលដល់រាងកាយ និងផ្នែកខួរក្បាលបានទៀតផង។ មួយវិញទៀត មន្ទីពេទ្យ Siriraj នឹងមានគោលគំនិតពង្រីកវិស័យថ្នាំពេទ្យបែបបុរាណ ដើម្បីឲ្យមានភាពល្បីរន្ទឺមានមហាជនក្រៅប្រទេសស្គាល់កាន់តែច្រើនជាងមុន។ ហើយមន្ទីពេទ្យមួយនេះគេផ្ដល់សេវាកម្មគឺស្ថិតនៅជាន់ទី៧ ក្នុងសាកលវិទ្យាល័យផ្ទាល់តែម្ដង។ ដោយគេបានបែងចែកជាពីរគឺ Ayurved Clinic of Applied Thai Traditional Medicince និង Siriraj Sallaya-sthana សម្រាប់ការផ្ដល់ឲ្យសុខភាពល្អប្រសើរជាងមុន។

១៖ Ayurved Clinic of Applied Thai Traditional Medicince គឺជាកន្លែងដែលផ្ដល់សេវាកម្មពិនិត្យជំងឺដោយការប្រើថ្នាំបែបបុរាណ ហើយសម្រាប់ពិធីប្រើប្រាស់គឺគេបានរៀនសូត្យទៅតាមក្បួនច្បាប់នៃការប្រើប្រាស់ថ្នាំបុរាណរបស់ថៃ។ ចំណែកអតិថិជនចង់បានបន្ទប់នីមួយៗផ្ទាល់ខ្លួន ហើយនឹងមានការថែទាំពីបុគ្គលិកសម្រាប់ភ្ញៀវយ៉ាងដិតដល់ និងមានទំនុកចិត្ត។ ចំពោះការម៉ាស្សាតាមបែបបុរាណប្រើរយៈពេល ៤៥ទៅ៥០នាទី ព្យាបាលដោយការស្អំដោយប្រើថ្នាំបុរាណរយៈពេល ២៥ ទៅ ៣០នាទី ការត្រាំទឹកជាមួយថ្នាំបុរាណប្រើពេល៣០នាទី និងការថែទាំដល់ស្ត្រីក្រោយសម្រាលកូនរួចប្រើរយៈពេល១០០ ទៅ ១១០នាទី។

២៖ Siriraj Sallaya-sthana៖ វិធីម៉ាស្សាមាន៣ប្រភេទ ដោយប្រើគ្រីម និងម៉ាស្សាបែបបុរាណ ការម៉ាស្សានេះជួយដល់សរសៃឈាមដើរស្រួល ឆាប់ធូរស្បើយពីជំងឺ និងជួយបំបាត់ភាពតានតឹងបានទៀតផង។ ហើយការម៉ាស្សាដោយប្រើគ្រីម និងម៉ាស្សាប្រើឱសថបុរាណ គេប្រើរយៈពេល៦០នាទី ចំពោះម៉ាស្សាបែបបុរាណបែបថៃគេប្រើពេលពី៦០ ទៅ១២០នាទី។ ក្បួនម៉ាស្សាបែបបុរាណទាំងនេះកើតចេញពីអ្នកធ្វើការក្នុងវាំង ព្រមទាំងបានយកចំណេះដឹងទាំងនោះ ទៅចែកបង្រៀនជូនដល់ប្រជាជនថៃឲ្យដឹងពីវិធីសាស្ត្រប្រើថ្នាំបុរាណនោះតៗគ្នាផងដែរ៕

ប្រភេទថ្នាំបុរាណដែលផលិតរួច
ធាតុផ្សំនៃថ្នាំបុរាណ

Bangkok Anti-Agin

មជ្ឈមណ្ឌលថែរក្សាសម្ផស្ស Bangkok Anti-Aging ជាកន្លែងដែលផ្ដល់សេវាកម្មជួយប្រឆាំងនឹងភាពចាស់ ដែលមានវិធីសាស្ត្រ និងបច្ចេកវិទ្យាថ្មីទំនើបៗ ហើយផ្ដោតសំខាន់លើជំងឺទូទៅផងដែរ។ លើសពីនេះទៅទៀតជួយដល់ទាំងសុខភាព និងរូបសម្រស់ឲ្យស្អាតព្រមគ្នា និងជួយការពាររាល់បញ្ហាទាំងឡាយដែលមនុស្សគ្រប់គ្នាកំពុងជួបប្រទះ។ មួយវិញទៀតបើនិយាយដល់សេវាកម្មពីមជ្ឈមណ្ឌលនេះគឺមានបន្ថែមដូចជា៖

១៖ BAAC Check Up (ការពិនិត្យមើលលើសុខភាព)

២៖ Bio Body Scan ( ការស្កេនរាងកាយបើប្រើ Electro Interstitial)

៣៖ Live Blood Analysis (ការពិនិត្យ និងវិភាគឈាម)

៤៖ Bone Density (ផ្នែកពិនិត្យឆ្អឹង)

៥៖ Doctor Consultation (ផ្នែកពិគ្រោះជាមួយវេជ្ជបណ្ឌិត)

៦៖ Hormone Therapy (ព្យាបាលអរម៉ូន)

៧៖ Special Lab Test (ការធ្វើតេស្តពិសេសក្នុងមន្ទីពិសោធន៍)

ទិដ្ឋភាពបង្ហាញពីមជ្ឈមណ្ឌលថែរក្សាសម្ផស្ស Bangkok Anti-Aging

លើសពីនេះទៅទៀតមជ្ឈមណ្ឌលថែរក្សាសម្ផស្ស Bangkok Anti-Aging ក៏មានសេវាកម្មពិសេសបន្ថែមផ្សេងទៀត ដែលមានដូចជា៖ Cell Therapy, Placenta Therapy, Ozone Therapy, Colon Hydrotherapy, Knee No Surgery, DNA Genetie Screening, Aesthetic Treatment, Laser, Skin Treaments, Facial MaskEnter

កន្លែងទទួលសេកម្មពីមជ្ឈមណ្ឌលថែរក្សាសម្ផស្ស Bangkok Anti-Aging

មន្ទីពេទ្យ Paolo (Paolo Hospital)

បើនិយាយដល់មន្ទីពេទ្យ Paoloនៃប្រទេសថៃ ជឿថាប្រិយមិត្តមួយចំនួនធំប្រាកដជាបានស្គាល់ច្បាស់ ដោយសារតែមន្ទីពេទ្យមួយនេះ មានបងប្អូនប្រជាជនខ្មែរជាច្រើន បានទៅទទួលសេកម្ម និងសម្រាកព្យាបាលនៅទីនោះជាបន្តបន្ទាប់ស្ទើរតែរាល់ឆ្នាំ។ ពិតណាស់ មន្ទីពេទ្យPaolo មានសាខាសរុបនៅទីក្រុងបាងកកចំនួន៦កន្លែងនាពេលបច្ចុប្បន្ននេះ។ អាចនិយាយបានថាម្ទីពេទ្យឯកជនមួយនេះ ជាមន្ទីពេទ្យដ៏ល្បីល្បាញមួយក្នុងចំណោមមន្ទីពេទ្យដទៃទៀតនៅឯប្រទេសថៃផងដែរ។

ការបង្ហាញពីមន្ទីពេទ្យ​ Paolo

ជាមួយគ្នានេះដែរ មន្ទីពេទ្យ Paolo មានសេវាកម្មជាច្រើនផ្នែកដើម្បីទទួលព្យាបាលទៅដល់អ្នកជំងឺគ្រប់វ័យ។ ហើយមន្ទីពេទ្យមួយនេះ មានបន្ទប់ស្នាក់នៅដែលមានផាសុខភាព មានអានាម័យខ្ពស់ និងអាចមើលទេសភាពបានយ៉ាងស្អាត ហើយគ្រូពេទ្យនៅទីនោះមានភាពរួសរាយរាក់ទាក់ទទួលអ្នកជំងឺបានយ៉ាងល្អ។ អ្វីដែលកាន់តែពិសេសនោះ មានអ្នកបកប្រែទាំងភាសាថៃ អង់គ្លេស និងភាសាខ្មែរ ដើម្បីជាភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នាបានយ៉ាងរលូន។

ការទទួលស្វាគមន៍ពីមន្ទីពេទ្យ​ Paolo

មិនតែប៉ុណ្ណោះ បើក្រឡេកទៅមើលសេកម្មនៃមន្ទីពេទ្យ Paolo មានការទទួលព្យាបាលដូចជា៖

១៖ ការវះកាត់ទូទៅ

២៖ ផ្នែកឆ្អឹង និងសន្លាក

៣៖ ផ្នែកសរសៃប្រសាទ និងឆ្អឹងខ្នង

៤៖ មជ្ឈមណ្ឌលស្បែក

៥៖ ផ្នែកបេះដូង

៦៖ មជ្ឈមណ្ឌលថែទាំសុខភាពស្ត្រី

៧៖ ផ្នែកទឹកនោមផ្អែម និងក្រពេញអង់ដូគ្រីន

៨៖ មជ្ឈមណ្ឌលត្រួតពិនិត្យ

៩៖ ភ្នែក ត្រចៀក ច្រមុះ និងបំពង់ក

១០៖ ផ្នែកកុមារ

១១៖ ផ្នែកចាក់ថ្នាំស្ពឹក

១២៖ មជ្ឈមណ្ឌលផ្នែកទឹកនោម

១៣៖ ផ្នែកទូទៅ

១៤៖ ចាក់វ៉ាក់សាំង

១៥៖ ព្យាបាលផ្លូវចិត្ត។ល។

Yanhee Hospital

ក្រឡេកមើលមន្ទីពេទ្យកែសម្ផស្សមួយកន្លែងល្បីប្រចាំប្រទេសថៃដែលមានឈ្មោះ Yanhee Hospital ត្រូវបានគេដឹងយ៉ាងច្បាស់ថាជាមន្ទីពេទ្យ ដែលផ្ដល់សេវាកម្មផ្នែកកែសម្ផស្សពីក្បាលដល់ចុងជើង។ គួរបញ្ជាក់ផងដែរថាសេកម្មនៅមន្ទីពេទ្យ Yanheeមានដូចជា៖ វះកាត់ប្ដូរភេទ, វះកាត់កែច្រមុះ មុខមាត់, សក់, បញ្ហាសើស្បែ, ថែរក្សាស្បែក, រោគភ្នែក, ឆ្អឹង, សម្ភព-រោគស្ត្រី, វះកាត់ទូទៅ, បន្សាបជាតិពុល និងសេកម្មជាច្រើនទៀត។

ទិដ្ឋភាពធ្វើបទបង្ហាញពីវេជ្ជបណ្ដិត

ជាពិសេស មន្ទីពេទ្យមួយនេះពិតជាទទួលបានឈ្មោះល្បីល្បាញ រហូតមានមនុស្សប្រុសស្រីជាច្រើនទាំងក្នុងនិងក្រៅប្រទេសសម្រេចចិត្តមកទទួលសេកម្មកែសម្ផស្ស នៅមន្ទីពេទ្យមួយនេះច្រើនកុះករគួរឲ្យកត់សម្គាល់។ អាចនិយាយបានថាមន្ទីពេទ្យ Yanhee បានផ្តល់សេវាកម្មកែសម្ផស្សមកអស់រយៈពេលរាប់សិបឆ្នាំកន្លងមកហើយ ដោយបច្ចុប្បន្នមន្ទីពេទ្យមួយនេះ ក៏កំពុងឈរឈ្មោះជាមន្ទីពេទ្យដ៏មានសក្ដានុពលយ៉ាងលេចធ្លោ និងជាមន្ទីពេទ្យនាំមុខគេក្នុងចំណោមស្ថាប័នផ្សេងទៀតដែលផ្តល់សេវាសុខភាព និងសម្រស់ដូចគ្នា។

ពិតណាស់ ដោយសារតែកត្ដាមានការគាំទ្រ ពេញចិត្តនិងសេវាកម្មកែសម្ផស្សពីភ្ញៀវច្រើនជាបន្តបន្ទាប់ ទើបមន្ទីពេទ្យYanhee មានអ្នកបកប្រែភាសាជាច្រើនភាសាដើម្បីឲ្យអតិថិជនមកទទួលការកែសម្ផស្សងាយស្រួលក្នុងការទំនាក់ទំនង ហើយអ្នកបកប្រែភាសានៅមន្ទីពេទ្យមួយនេះមានដូចជា៖ ភាសាខ្មែរ អង់គ្លេស កូរ៉ែ ជប៉ុន អារ៉ាប់ បារាំង ម៉ាឡាយូ ភូមា អាល្លីម៉ង វៀតណាម ថៃ ចិន រុស្សី និងហ្វីលីពីន៕

រូបភាព

TF Cosmaprof co.,Ltd

ក្រុមហ៊ុន TF Cosmaprof Professional Cosmetics មានទស្សនវិស័យចង់ឲ្យក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មកែសម្ផស្សនៅប្រទេស ដោយបង្កើតអ្វីដែលថ្មីៗ និងប្រាស់បច្ចេកវិទ្យាចុងក្រោយគេបង្អស់ដោយនាំមកនូវតុល្យភាព ប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីបំពេញតម្រូវការផ្នែកស្តង់ដារសម្រស់ និងការចង់បានរបស់អតិថិជន។

រូបភាព

មួយវិញទៀត បើក្រឡេកមើលរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនមានវេជ្ជបណ្ឌិត Arkarapat Chanaijindasopon ជាCEOរបស់ TFCosmetology (Thailand) Co. ,LTD ដែលមានបទពិសោធន៍ ២០ឆ្នាំ វេជ្ជបណ្ឌិត Chaianun Namngam ជាប្រធានផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន Cosmaorof Groups Co. Ltd វេជ្ជបណ្ឌិត Kunlapat kamol ជាប្រធានផ្នែកទីផ្សារនិងផ្នែកលក់របស់ Cosmaprof Co. ,Ltd វេជ្ជបណ្ឌិត Sang Hyun Moh ជាប្រធានផ្នែកស្រាវជ្រាវនិងអភិវឌ្ឍ ជាCEO និងស្ថាបនិករបស់ក្រុមហ៊ុន Bio-FD&C Co., Ltd ។

បើនិយាយដល់ឧបករណ៍ និងគ្រឿងបរិក្ខាររបស់ Cosmaprof មានពីរគឺ ម៉ាស៊ីន HOMOGENIZER និង ម៉ាស៊ីន DI WATER។ ហើយក្រុមហ៊ុន Cosmaprof គឺលើសពីមិត្តផ្នែកជំនួញ ដែលចាប់ផ្ដើមការធ្វើជំនួញផ្នែកកែសម្ផស្សជាមួយអ្នកជំនាញ។សម្រាប់ផលិតផលរបស់ក្រុមហ៊ុន Cosmaprof មានច្រើនប្រភេទដូចជា គ្រីម ផលិតកែសម្ផស្ស សាប៊ូ និងផលិតផលជំនួយផ្នែកសម្រកទម្ងន់។

រូបភាព

លើសពីនេះទៅទៀត សេវាកម្មរបស់ក្រុមហ៊ុន Cosmaprof គឺតែងតែទទួលបានការទុកចិត្តពីអតិថិជនជាបន្តបន្ទាប់។ ក្រុមហ៊ុនមួយនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើតឧបករណ៍ទីផ្សារប្រកបដោយភាពច្នៃប្រឌិតសម្រាប់អតិថិជន លក់លើទីផ្សារឲ្យមានប្រសិទ្ធភាព និងជួយអតិថិជនបង្កើតគ្រីមនិងផលិតកែសម្ផស្សជាសស្លាកយីហោ(Brand) ផ្ទាល់ខ្លួន ជាមួយនឹងការបណ្ដាក់ទុនក្នុងចំនួនដ៏តិចតួច។ ក្នុងនោះសេវាកម្មបន្ថែមទៀតមានដូចជា៖

១៖ សេវាកម្មអភិវឌ្ឍផលិតផលធាតុដើម

២៖ ការរៀបចំផែនការតម្លៃទៅលើផលិតផល

៣៖ សេវាកម្មចុះឈ្មោះនៅស្ថាប័ន FDA (Thailand)

៤៖ សេវាកម្មចុះឈ្មោះតំណាងចែកចាយ

៥៖ ការធ្វើតេស្តស្វែងរកតុល្យភាពនិងភាពស័ក្តិសម

៦៖ សេវាកម្មបង្កើតស្លាកយីហោ និងការវេចខ្ចប់

៧៖ បង្កើតលេខកូដផលិតផល

៨៖ សេវាកម្មបង្កើតថង់និង ប្រអប់ផលិតផល

៩៖ សេវាកម្មវេចខ្ចប់

១០៖សេវាកម្មដឹកជញ្ជូន

គួរបញ្ជាក់ផងដែរថា Cosmaprof មានដៃគូជាសាកលនៅបណ្ដាប្រទេស ដូចជា អ៊ីតាលី, បារាំង, កូរ៉េខាងត្បូង និង ជប៉ុន ដែលអតិថិជនដែលបង្កើតយីហោផ្ទាល់ខ្លួនអាចនាំចេញផលិតផលទៅលក់នៅទីនោះបាន។ ហើយCosmeprof បានចុះអនុស្សារណៈយោគយល់ជាមួយ ៣៣ ស្ថាប័នឯណោះ។

រូបភាព
រូបភាព

Phyathai 3 Hospital

មន្ទីពេទ្យ Phyathai 3 មានទទួលផ្ដល់សេវាកម្មធ្វើឲ្យផ្ទៃមុខក្មេងជាងវ័យ។ មនុស្សទូទៅគិតថាគោលបំនងនៃ ការព្យាបាលប្រឆាំងនឹងភាពចាស់ជាងវ័យគឺ ទប់ស្កាត់ភាពជ្រីវជ្រួញដោយការកែសម្ផស្ស។ ការព្យាបាលប្រឆាំងនឹងភាពចាស់គឺ ជាការព្យាបាលទៅលើសុខភាពទាំងមូលដើម្បីទប់ស្កាត់ភាពចាស់ពីខាងក្នុង។

រូបភាព

គោលដៅចំបងនៃការព្យាបាលនេះគឺធ្វើឲ្យអតិថិជនមានសុខភាពកាន់តែល្អដែលធ្វើឲ្យពួកគេក្មេងជាងវ័យ។ ការព្យាបាលមួយនេះគឺបង្កើតឡើងដោយអ្នកជំនាញ មកពីគ្រប់វិស័យសុខាភិបាល ដោយឆ្លងកាត់ការវិភាគនិងព្យាបាលដោយបច្ចេកវិទ្យាចុងក្រោយផងដែរ។ សេវាកម្មរបស់មន្ទីរពេទ្យ Phyathai 3 រួមមាន៖

កម្មវិធីពិនិត្យ PWA Plus, PWA Antioxy, PWA Micro-Nutrients ការគ្រប់គ្រងទម្ងន់របស់អតិថិជន ដោយបង្កើតតារាងអាហាររូបត្ថម្ភ ដោយកាត់បន្ថយជាតិពុលក្នុងខ្លួនពីអាហារទាំងនោះ។ ការផ្ដល់ថ្នាំជីវជាតិ ដោយរួមបញ្ចូលថ្នាំច្រើនប្រភេទសម្រាប់ជួយឲ្យអតិថិជនមានសុខភាពល្អទាំងក្នុងនិងក្រៅរាងកាយ។ ការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ ដែលរួមមាន៖

១៖ ការធ្វើតេស្តឈាម

២៖ ការធ្វើតេស្តរកប្រតិកម្មជាមួយអាហារ

៣៖ ស្រោមការពាររបស់ក្រូមូសូម Telomere

៤៖ ការតាមដានអ័រមូន

៥៖ ការតាមដានហ្សែន

៦៖ ការរាប់ Stem Cell

៧៖ ការធ្វើតេ្តស្តលើ NK ដែលប្រឆាំងនឹងសរសៃមហារីក

៨៖ ការធ្វើតេស្តពិនិត្យជាតិដែក

៩៖ ការធ្វើតេស្តរកសាច់ដុះ ឬ ដុំពក

កម្មវិធីបន្សាបជាតិពុលក្នុងខ្លួនមាន៖

១៖ បន្សាបជាតិពុលក្នុងឈាម (Chelation)

២៖ បន្សាបជាតិពុលក្នុងថ្លើម

៣៖ ចាក់ថ្នាំប្រឆាំងនឹងជាតិពុល

៤៖ ជួយធ្វើឲ្យសភាពស្បែកក្មេងជាងវ័យ(ផ្ដល់សំណើម និងមានភាពស្រស់ស្រាយបែបក្មេងជាងវ័យ)

៥៖ ការផ្ដល់ថាមពលដល់រាងកាយតាមរយៈវីតាមីន

៦៖ ការព្យាបាលដោយប្រើជីវជាតិដល់រាងកាយ ដែលពន្យាភាពចាស់សម្រាប់អ្នកមានជំងឺហឺត បាក់ទឹកចិត្ត ឈឺក្បាល និងរលាកទងសួតជាដើម។

Ayatana Office Syndrome  

Sray Singing River៖ ជួយឲ្យកាយសម្បទានិងស្មារតីរស់រវើក ជួយធ្វើឲ្យការឈឺចាប់និងភាពតានតឹងលើសាច់ដុំ ធូរស្រាលជាងមុន នៅត្រង់កន្លែងដែលឈឺដូចជា ក, ខ្នង និងស្មាជាដើម។

Ozonic Woods៖ ជួយបំបាត់អាការៈឈឺក្បាលនិងឈឺសាច់ដុំ នៅពេលលាបត្រង់កន្លែងដែលឈឺដូចជា ក, ខ្នង និង ស្មា ជាដើម។

Silent Forest៖ ជាប្រេង ជួយឲ្យអ្នកគេងលក់ស្រួល បំបាត់ភាពតានតឹង នៅត្រង់កន្លែងដូចជា ក, ខ្នង និងស្មា ជាដើម។

Ocean Whisper៖ ជាប្រេងដែលគ្មានសារធាតុញៀន ប្រើសម្រាប់កាត់បន្ថយអាការៈភិតភ័យ ស្ត្រេស និងជួយសម្រួលផ្នែកផ្លូវចិត្ត សម្រាប់លាបត្រង់ ក, ខ្នង និងស្មា ជាដើម។

Arabian Palace៖ ជាប្រេងផ្សំពីផ្កាចម្រុះចោលក្លិនក្រអូប ជួយឲ្យមានអារម្មណ៍ធូរស្រាល និងកម្ចាត់ភាពតានតឹងផ្នែកសាច់ដុំ ដោយអាចលាបត្រង់ ក, ខ្នង និងស្មា។

Hidden Hill៖ ជាប្រេងមានប្រសិទ្ធភាពអាចកម្ចាត់អាការៈហើម ថ្លោះ គ្រេចសាច់ដុំ ដែលមានប្រសិទ្ធភាពភ្លាមៗ។អាចប្រើប្រាស់នៅត្រង់ ក, ខ្នង និងស្មា។

រូបភាព

គួរបញ្ជាក់ផងដែរថារបៀបប្រើប្រាស់ ប្រេងខ្យល់ Ayatana អាចបាញ់វាទៅលើ ក, ខ្នង និង ស្មា ត្រង់កន្លែងដែលមានភាពតានតឹងផ្នែកសាច់ដុំ ព្រមទាំងម៉ាស្សាថ្នមៗជារង្វេល ហើយស្រូបខ្យល់ដង្ហើមចូលជ្រៅៗ និងខ្ទប់ដង្ហើមរយៈពេល២ ទៅ ៣ វិនាទី បន្ទាប់មកដកដង្ហើមចេញតាមមាត់ វិធីសាស្ត្របាញ់ប្រេងខ្យល់ដើម្បីជួយឲ្យអារម្មណ៍ល្អ។ ហើយបាញ់ក្នុងបន្ទប់គេង ការិយាល័យ និង បន្ទប់ទទួលភ្ញៀវ ដើម្បីជួយឲ្យបរិយាកាសកាន់តែស្រស់ស្រាយ ជាពិសេសអាចលាបលើឧបករណ៍បំលែងខ្យល់ដើម្បីឲ្យបរិយាកាសកាន់តែបរិសុទ្ធ ហើយអាចបាញ់ក្នុងម៉ាស៊ីនត្រជាក់ក្នុងឡាន ដើម្បីជួយឲ្យមានសមាធិកក្នុងការបើកបរបានយូរអង្វែង ក្នុងនោះដែរអាចបាញ់មួយទៅពីរតំណក់លើកន្សែងដើម្បីទុកជូតតាមរាងកាយ។

រូបភាព

Cher-aim Brand

នៅឆ្នាំ២០០១ ក្រុមហ៊ុន Jisprapat limited Partnership បានសហការជាមួយក្រុមហ៊ុន Yatrabaipho Limited Partnership ដើម្បីបង្កើត Bai Pho Brand ដែលជាផលិតផលផ្សំពីរុក្ខជាតិបុរាណរបស់ថៃដែលទទួលបានការជឿទុកចិត្តនិងជាទីពេញនិយមពីសំណាក់ប្រជាជនថៃ។

ការបង្ហាញផលិតផល Cher-aim Brand

តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន ក្រុមហ៊ុនមួយនេះមានគោលដៅមួយគឺ បង្កើតផលិតផលប្រភេទប្រេងកូឡានិងប្រេងខ្យល់ ដែលមានធាតុផ្សំចេញពីរុក្ខជាតិបុរាណរបស់ថៃ ដែលមានឈ្មោះថា Cher Aim Brand ។ Cher Aim Brand បានទទួលស្គាល់ពីសំណាក់ស្ថាប័នផ្នែក ចំណីអាហារនិង ថ្នាំពេទ្យ។ វាជាផលិតផលផ្សំពីរុក្ខជាតិបុរាណ ដំបូងគេដែលបានដាក់លក់ ដើម្បីសម្រួលដល់សុខភាពរបស់ប្រជាជន។​ Cher Aim មានផលិតផលច្រើនប្រភេទនិងច្រើនខ្នាតដែលផ្សំចេញពីថ្នាំបុរាណ ដែលមានដូចជា៖

Herbal Inhaler៖ ប្រេងខ្យល់ដែលផ្សំចេញពីរុក្ខជាតិបុរាណច្រើនជាង១០ប្រភេទ

Bornoel Inhalant៖ ជួយបំបាត់អាការៈវិលមុខ

Herbal Balm៖  ប្រេងកូឡាជួយបំបាត់អាការថ្លោះ គ្រេច

Liquid Balm៖  បំបាត់ការឈឺចាប់់លើសាច់ដុំ

Yellow Medicated Oil៖ ជាប្រេងដែលផ្សំឡើងពីរុក្ខជាតិបុរាណដប់ប្រភេទ

Aromatic Balm៖ បំបាត់អាការៈវិលមុខ ព្រមទាំងជួយសម្រួលឲ្យគេងលក់ស្រួល

Massage Ball៖​ ជួយកាត់បន្ថយភាពតានតឹងផ្នែកសាច់ដុំ ឈឺចាប់សាច់ដុំ និងអាការៈ ថ្លោះ ឬគ្រេច

ផលិតផល Cher-aim Brand

Cher-Aim Brand ផ្សំឡើងពីរុក្ខជាតិបុរាណសុទ្ធសាធដោយគ្មានលាយសារធាតុគីមីណាមួយនោះឡើយហើយការផលិតក៏ស្របទៅតាមស្តង់ដារយ៉ាងផ្ចិតផ្ចង់។​ ក្នុងរយៈពេល២០ឆ្នាំកន្លងមក Cher-Aim Brand មិនត្រឹមតែដាក់លក់ក្នុងប្រទេសថៃប៉ុណ្ណោះតែក៏បាននាំចេញទៅលក់នៅក្រៅប្រទេសផងដែរ ដូចជាប្រទេសចិន មីយ៉ាន់ម៉ា ស្រីលង្ការ អូម៉ង់ ឥណ្ឌា បារាំង ឡាវ អារ៉ាប់រួម ម៉ារ៉ុក និង រុស្ស៊ី ជាដើម។​ Cher-Aim Brand សន្យាថាពួកយើងមិនត្រឹមតែផ្ដល់សុខភាពល្អមកដល់អ្នកប្រើប្រាស់ទេ តែក៏ផ្ដល់ផលិតផលដ៏ល្អស្ថិតក្រោមការថែទាំពីពួកយើងផងដែរ។​

TAT Amazing Thailand

អាជ្ញាធរផ្នែកទេសចរណ៍របស់ប្រទេសថៃ (TOURISM AUTHORITY OF THAILAND – CAMBODIA & LAOS) ហៅកាត់ថា TAT បានបង្កើតឡើងនាថ្ងៃទី ១៨ ខែមីនា ឆ្នាំ១៩៦០។ TAT គឺជាអង្គការទីមួយនៅប្រទេសថៃ ដែលទទួលខុសត្រូវផ្នែកផ្សព្វផ្សាយតំបន់ទេសចរណ៍នៅក្នុងប្រទេសថៃតែម្ដង។

TAT ផ្ដល់ជូននូវព័ត៌មានក៏ដូចជាការវាយតម្លៃ ទៅលើកន្លែងទេសចរណ៍នៅប្រទេសថៃ ក្នុងគោកបំណងដើម្បីលើកទឹកចិត្តឲ្យ អ្នកទេសចរណ៍ថៃ ក៏ដូចជាអ្នកទេសចរណ៍បរទេស ធ្វើដំណើរជុំវិញផ្ទៃប្រទេសថៃផងដែរ។ លើសពីនេះទៅទៀត TAT ក៏ផ្ដល់ជូនការសិក្សាទាក់ទងនឹងការបង្កើតគ្រោងការអភិវឌ្ឍសម្រាប់តំបន់ទេសចរណ៍នាហា ព្រមទាំងផ្ដល់ការសហការដល់ការបង្កើតនិងអភិវឌ្ឍបុគ្គលដែលចង់ទទួលបានការសិក្សាផ្នែកទេសចរណ៍ផងដែរ។

ចាប់តាំងពីការបង្កើតការិយាល័យដំបូងរបស់TAT នៅខេត្ត ឈៀងម៉ៃ នាឆ្នាំ១៩៦៨ មក ឥលូវនេះក្រុមហ៊ុន TAT ក៏បានបង្កើតការិយាល័យនៅខាងក្រៅប្រទេសដូចជានៅ ក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ដែលបើកនៅឆ្នាំ១៩៦៥ផងដែរ។ ឆ្លងកាត់រយៈពេល៣០ឆ្នាំកន្លងមក TAT បានបង្កើតការិយាល័យ១៥ផ្សេងទៀតនៅក្នុងពិភពលោក។ 

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ០២ ខែ ឧសភា ដល់ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ អាជ្ញាធរផ្នែកទេសចរណ៍របស់ប្រទេសថៃ ហៅកាត់ថា TAT បានដឹកនាំសហគ្រិនកម្ពុជាទៅកាន់ទីក្រុងបាងកក នៃប្រទេសថៃ ដើម្បីធ្វើធ្វើដំណើរទស្សនកិច្ចទៅកាន់មន្ទីពេទ្យ ក្នុងគោលបំណងចែករំលែកចំណេះដឹង និង ផ្លាល់ប្តូរបទពិសោធដល់គ្នាទៅវិញទៅមកផងដែរ។ ពិតណាស់ ការធ្វើទស្សនកិច្ចចំនួន៥ថ្ងៃ គឺបានទៅដល់ទីតាំងមានដូចជា មន្ទីពេទ្យ Siriraj, សាកលវិទ្យាល័យ Mahidol, មជ្ឈមណ្ឌលថែរក្សាសម្រស់ Bangkok Anti-Aging Center, មន្ទីពេទ្យ Paolo, មន្ទីពេទ្យ Yanhee, ក្រុមហ៊ុន Cosmaprof Co., Ltd និង មន្ទីពេទ្យ Phyathai 3៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]