ជប៉ុន៖ កាលពីថ្ងៃទី ១២ ឧសភា គេហទំព័រ Nippon បានរាយការណ៍ថា តារាកំប្លែងដ៏ល្បី Ryuhei Ueshima បានទទួលមរណភាពក្នុងអាយុ ៦១ ឆ្នាំ ដោយនៅយប់ថ្ងៃទី ១១ ឧសភា ត្រូវបានប្រពន្ធរបស់លោក ប្រទះឃើញសន្លប់ ហើយបានហៅរថយន្តសង្គ្រោះទៅមន្ទីរពេទ្យ។

យោងតាមការស៊ើបអង្កេតរបស់ប៉ូលីស មូលហេតុនៃការស្លាប់របស់តារាសម្តែងត្រូវបានបញ្ជាក់ថា ជាការធ្វើអត្តឃាត ដែលកាសែត Antaranews បាននិយាយថា ការចាកចេញរបស់តារាសម្តែងរូបនេះ គឺជា ធនធានដ៏មានតម្លៃ នៃឧស្សាហកម្មកំប្លែងជប៉ុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីដំណឹងនេះ បានចេញផ្សាយ ទស្សនិកជនភ្ញាក់ផ្អើលជាមួយនឹងការស្លាប់របស់ Ryuhei Ueshima ដោយនេះគឺជាការខាតបង់ដ៏ធំសម្រាប់ឧស្សាហកម្មកំប្លែងជប៉ុន គេហទំព័រព័ត៌មានជាច្រើនបានសម្តែងការសោកសៅចំពោះមរណភាពរបស់តារាសម្តែង ដោយនឹកស្មានមិនដល់ គាត់ជ្រើសរើសចាកចេញពីពិភពលោកតាមរបៀបនេះ៕

ប្រភព៖ https://zingnews.vn/
សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]