កូរ៉េខាងត្បូង៖ មិនមានពាក្យអ្វីដើម្បីអាចពណ៌នាអំពីក្រុម Big Bang នោះទេ ព្រោះថាក្រុមនេះពិតជា ក្រុមអ្នកបង្កើតនិន្នាការថ្មីៗ មុនគេ និងបានកំណត់ខ្លួនរបស់ពួកគេ នៅក្នុងបញ្ជីក្រុម ដែលមានកិត្តិនាមល្បីល្បាញបំផុតនៅក្នុងឧស្សាហកម្ម K-pop ។

ជាក់ស្តែងក្រុម Big Bang បានចេញបទចម្រៀងល្បីៗរាប់មិនអស់ ហើយបានទាក់ទាញអ្នកគាំទ្រជាច្រើនមកពីជុំវិញពិភពលោក ដែលជម្រុយឲ្យ ក្រុមចម្រៀងក្នុងផលិតកម្ម YG រូបនេះ បាន​ក្លាយ​ជា​និមិត្តរូប ហើយ​បន្ត​មាន​ឥទ្ធិពល យ៉ាង​ច្រើន​ក្នុង​ឧស្សាហកម្ម​តន្ត្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាមានការផ្អាកអស់រយៈពេល ៤ ឆ្នាំ ក្នុងសកម្មភាព ជាក្រុមក៏ដោយ ក៏ក្រុមបុរសមួយនេះ ទទួលបានកំណត់ត្រាជាមួយនឹងបទចម្រៀងចុងក្រោយរបស់ពួកគេ «Still Life»។ សូម្បីតែបន្ទាប់ពីឈប់សម្រាកពីឧស្សាហកម្មតន្ត្រីក៏ដោយ ក៏ក្រុមនេះទទួលបាន «Perfect All Kill»​ខណៈដែលពួកគេបានឈរនៅលើកំពូលតារាងតន្ត្រីសំខាន់ៗទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ដោយទទួលបានប្រជាប្រិយភាពយ៉ាងសម្បើម ក្រុម Big Bang បានក្លាយជារូបតំណាងរបស់តារា «ចង់ក្លាយជាពួកគេ» ខណៈដែលអ្នកគាំទ្រជាច្រើនប្រាថ្នាចង់ក្លាយជាពួកគេដូចគ្នា។ ដោយសារតែទិដ្ឋភាពបែបនេះ វាហាក់ដូចជាក្រុម Big Bang មានអ្នកគាំទ្រប្រុសច្រើន បើប្រៀបធៀបទៅនឹងក្រុមប្រុសដទៃទៀត។

យ៉ាងណាមិញអ្នកនិយមលេងអ៉ីនធឺណែតបានពិភាក្សាពីមូលហេតុដែលក្រុម Big Bang មានអ្នកគាំទ្រប្រុសៗច្រើន ហើយបានបញ្ចេញមតិថា៖

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]