កូរ៉េខាងត្បូង៖ តាមសារព័ត៌មានបានធ្វើការរាយការណ៍មកថា តារាប្រុស G-Dragon សមាជិក BIGBANG និង តារាស្រី Jennie សមាជិក BLACKPINK ត្រូវបានគេដឹងថាមានពាក្យចចាមអារ៉ាម ពួកគេពិតជាបានទាក់ទងគ្នាម្តងទៀត
ពាក្យចចាមអារ៉ាមនេះកើតចេញពីរឿង Instagram ដែលបង្ហោះដោយ G-Dragon នៅថ្ងៃទី ១១ ខែឧសភា ដែល រូបភាពនោះគឺជានារីម្នាក់កាន់អាវយឺតម៉ាក Chanel នៅក្នុងបន្ទប់មួយ។ ទោះជាយ៉ាងណា នៅផ្នែកខាងក្រោយនៃបន្ទប់គឺជារូបភាពរបស់ Jennie សមាជិកក្រុម BLACKPINK។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកនិយមលេងអ៉ីនធឺណែតជាច្រើន កំពុងចោទប្រកាន់ថា រូបភាពរបស់តារារូបនេះ កំពុងព្យួរនៅផ្ទះរបស់ G-Dragon ទោះជាយ៉ាងណាក៏ដោយ មិនមានវិធីអាចដឹងថាតើនេះជាផ្ទះរបស់តារាប្រុសរូបនេះ ឬក៏អត់នោះទេ។
គួររំលឹកផងដែរថា G-Dragon និង Jennie ត្រូវបានគេសង្ស័យថាបានណាត់ជួបគ្នាលើកដំបូងកាលពីខែកុម្ភៈ។ នៅពេលនោះ រូបភាពបានបង្ហាញឱ្យឃើញ Jennie ទៅលេងផ្ទះរបស់ G-Dragon ទោះបីជាមានកាលវិភាគមមាញឹកក៏ដោយ៕
ប្រភព៖ Koreaboo
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]