តៃវ៉ាន់៖ ថ្មីៗនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីមួយ ស្រាប់តែបានបង្ហើបថា តារាស្រី Barbie Hsu បានបណ្តាក់ទុនចំនួន ២០ លានដុល្លារតៃវ៉ាន់ (ប្រហែលជាង ៦០ម៉ឺនដុល្លារ) នៅក្នុងក្លឹបរាត្រីដ៏ល្បីល្បាញមួយ ក្នុងទីក្រុងតៃប៉ិ ក្នុងឈ្មោះស្វាមីរបស់នាង លោក DJ Koo ។
ចំពោះការវិនិយោគនេះ បានធ្វើឲ្យ លោក DJ Koo ក្លាយជាម្ចាស់ភាគហ៊ុន ក៏ដូចជា ឌីជេនៅទីនោះដោយស្វ័យប្រវត្តិ ជាពិសេស គឺដើម្បីជួយឲ្យស្វាមីរបស់នាង មានការងារស្ថិរភាព ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ តាមប្រភពមួយនេះ បានលើកឡើងពី លោក DJ Koo ដែលធ្លាប់បង្ហើបថា បន្ទាប់ពីរៀបការជាមួយនឹង Barbie Hsu រួច លោកនឹងចាប់ផ្តើមបង្កើតអាជីពជា DJ អន្តរជាតិនៅក្លឹបរាត្រីដ៏ល្បីល្បាញមួយក្នុងទីក្រុងតៃប៉ិ ដែលបច្ចុប្បន្ននេះ ក្លឹបរាត្រីដ៏ល្បីដែល តារាប្រុសរូបនេះ កំពុងធ្វើការ បានលក់សំបុត្រចូលក្នុងតម្លៃ ៣០០០០ យន់ (ប្រហែលជាង ៤ពាន់ដុល្លារ)។
លើសពីនេះ នៅក្នុងនោះថែមទាំងបង្ហាញថា អាជីពរបស់ លោក DJ Koo កំពុងរីកចម្រើន ចាប់តាំងពីបានរៀបការជាមួយតារាសម្ដែង Barbie Hsu ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]