ខេត្តកណ្តាល ៖ ពិតណាស់ កាលពីល្ងាចម្សិលមិញនេះ មហាជនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយ ដើមឈើ​ទាល​ដ៏​ធំ​សម្បើម​មួយ​ដើម​បាន​ផុស​នៅ​កណ្តាល​ទន្លេបាសាក់ ត្រង់​ចំណុច​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដោយក្នុងនោះ គេឃើញមាន ប្រជាពលរដ្ឋច្រើនកុះករទៅបុណ្យស្រន់ សុំក្តីសុខនៅទីនោះ ប៉ុន្តែ ខណៈពេលរកឃើញ ដំបូងឡើយ រថយន្តស្ទូច២គ្រឿង មិនអាចស្ទូចដើមឈើនេះ ឡើងលើគោករួចឡើយ។

ផ្ទុយទៅវិញ មកដល់មុននេះបន្តិច តាមប្រភព BTV គឺដើមឈើមួយដើមនេះ ត្រូវបានស្ទូចរួចចេញពីទឹកទន្លេហើយ ដោយបច្ចុប្បន្ននេះ ត្រូវបានរក្សាទុកដោយអាជ្ញាធរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរ មេឃុំឈើទាល លោកស្រី អ៊ុ​ក សឿ​ន បានប្រាប់ឲ្យដឹងថា ដើមឈើទាលមួយដើមនេះ មានអាយុកាលប្រមាណ ៥០០រយឆ្នាំមកហើយ ប៉ុន្តែ វាត្រូវបានដួលលិចចូលក្នុងទឹកទន្លេ តាំងពី២០០ឆ្នាំមុន នេះបើតាមពាក្យចាស់ក្នុងភូមិដំណាលមក ឃុំនេះមានឈ្មោះ «ឈើទាល» ព្រោះដើមឈើមួយដើមនេះ។

ជាមួយគ្នានេះ មេឃុំ​ឈើទាល​បាន​ បន្ថែម​ថា តាម​ពិត​ដើមឈើ​ទាល​នេះ​បាន​កប់​ជ្រៅ​ក្នុង​បាត​ទន្លេបាសាក់ ​ដោយសារ​តែ ​ការ​បាក់​ស្រុត​នោះរាប់រយឆ្នាំ ប៉ុន្តែ​អ្វី​ជា​ការ​កត់សម្គាល់​នោះ គឺ​រាល់​ទូក ឬ​កាណូត​ឲ្យ​តែ​មក​ដល់​ត្រង់​ចំណុច​នេះ​តែងតែ​គឿ​ង​ជាប់ រហូត​ដាក់​សញ្ញា​ចំណាំ តែ​ត្រូវប្រជាជន យល់ថា​ប្រហែលជា​ដីដុះ​ហើយ​ទ​ន្ល​កាន់តែ​រាក់ ហើយ​មិន​នឹក​ស្មានថា មាន​ដើ​ឈើទាល​នៅ​ចំណុច​នោះ​ទ្បើ​យ តាមពិត គឺមិននឹកស្មានជា ដើមឈើទាលមួយដើមនេះ ទាល់តែសោះ៕

ប្រភព ៖ កោះសន្តិភាព និង BTV

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាពពីម្សិលមិញ
រូបភាពពីម្សិលមិញ
រូបភាពពីម្សិលមិញ
រូបភាពពីម្សិលមិញ
រូបភាព 
រូបភាព 
រូបភាព 
រូបភាព 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]