ភ្នំពេញ៖ វីដេអូដែលបានចែកចាយ នៅបណ្តាញសង្គម ករណីចោរ ៤ នាក់ជិះម៉ូតូ ២ គ្រឿងបានប្លន់យកម៉ូតូបុគ្គលិក E-gets ម្នាក់ដែលធ្វើការនៅសាខា បាក់ទូក ដែលបានលើកដៃ សុំអង្វរ ចោរ សូមកុំយកម៉ូតូ កំពុងមានការ អាណិតអាសូរជាខ្លាំង។
ជាក់ស្តែង រឿងរ៉ាវចំណុចរសើបនេះ បានកើតឡើង នៅថ្ងៃទី ១២ ខែឧសភា នៅវេលាម៉ោងប្រហែល ៩ នាទីយប់ មានចោរមួយក្រុមមានគ្នា ៤ នាក់ជិះម៉ូតូចំនួន ២ គ្រឿង មាន ១ គ្រឿងមិនស្គាល់ម៉ាក មួយគ្រឿងទៀត Yamaha Exciter បានទាញយកកាំភ្លើងពីរដើមមកផ្ចុងរួវប្លន់យកម៉ូតូនិងទូរស័ព្ទដៃពីជនរងគ្រោះទាំងកម្រោល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទៀតសោត ទីតាំងដែលពួកចោរបានប្លន់ផ្លូវម្ដុំគីរីរម្យ បានប្លន់យកម៉ូតូម៉ាក Honda Dream សេ៊រីឆ្នាំ ២០១៦ ពណ៍ខ្មៅ ដែលមានផ្លាកលេខ 1HD-4502 Phonm penh។
តាមរយៈវីដេអូនោះ ជនរងគ្រោះ បានឈប់ម៉ូតូអែបគៀន ចុតទូរស័ព្ទ ស្រាប់តែ ជនសង្ស័យ ដែលជាចោរ បានឈប់ម៉ូតូ ដកកាំភ្លើង បានភ្ជង់យក ទាំងម៉ូតូ និងទូរស័ព្ទពីជនរងគ្រោះតែម្តង៕
ប្រភព៖ DeNh Ī-FoXz
សូមទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]