ត្បូងឃ្មុំ៖ សាខាថ្មីនៃហាងលក់គ្រឿងអេឡិចត្រូនិចម៉ាក LG បានចាប់ផ្តើមដំណើរការលក់ជាផ្លូវការហើយ ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នេះ។ សាខាថ្មីនេះបើកដំណើរការ ដោយមានការសហការរវាង ក្រុមហ៊ុន ជីហ្គៀ គ្រុប GGear Group) និងក្រុមហ៊ុន LG Electronics ដើម្បីផ្តល់ ភាពងាយស្រួលក្នុងការចែកចាយផលិតផលអេឡិចត្រូនិចនៅក្នុងតំបន់ និងលើកកម្ពស់គុណភាពការរស់នៅរបស់ប្រជាពលរដ្ឋ និងផ្តល់ភាពងាយស្រួល ទាន់សម័យតាមរយៈការប្រើប្រាស់ផលិតផលអេលិចត្រូនិចម៉ាក LG ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហាងលក់គ្រឿងអេឡិចត្រូនិចសាខាក្រុងសួង ឬហៅកាត់ថា «LG BRANDSHOP សាខាក្រុងសួង» ក៏នឹងក្លាយជាទីតាំងដ៏ធំមួយសំរាប់ផ្តល់ការផ្តត់ផ្គង់គ្រឿងឡិចត្រូនិចម៉ាក LG គ្រប់ប្រភេទ រួមទាំងសម្ភារៈផ្ទះបាយម៉ូឌែលថ្មីចុងក្រោយគេបង្អស់សំរាប់អតិថិជនក្នុងខេត្តត្បូងឃ្មុំ។ សាខាថ្មីនេះក៏មានផ្តល់សេវាជួសជុលលើឧបករណ៍ LG គ្រប់ប្រភេទពីក្រុមជាងជំនាញជួសជុលដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់។
នៅក្នុងកម្មវិធីបើកសម្ពោធហាងទំនើប LG BrandShop សាខាថ្មីនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានចូលរួមសាទរចំពោះវត្តមានរបស់ LG BrandShop បានដាក់ទីតាំងនៅក្នុងក្រុងសួង ដែលជាកត្តាជំរុញអោយមានសកម្មភាពបន្តបន្ទាប់ទៀតរបស់ក្រុមហ៊ុន ជីហ្គៀគ្រុប នៅក្នុងខេត្តត្បូងឃ្មុំ។
លោកមានប្រសាសន៍ថា នេះគឺជាភ័ព្វសំណាងដ៏ធំសំរាប់ខេត្តត្បូងឃ្មុំដែលក្រុមហ៊ុន ជីហ្គៀគ្រុប បាននាំយកផលិតផលអេឡិចត្រូនិចម៉ាក LG ទំនើប និងមានភាពឆ្លាតវៃមកចែកចាយ និងបានផ្តល់ឱកាសការងារដល់យុវជន និងការចូលរួមសកម្មភាពមនុស្សធម៌កន្លងមកនៅក្នុងខេត្តនេះ។
លោក ហ៊ ហាប់ អគ្គនាយកក្រុមហ៊ុន G Gear Trading ដែលជារចនាសម្ព័ន្ធនៃក្រុមហ៊ុន ជីហ្គៀ គ្រុប មានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មីមួយទៀត ដែលជាការបោះជំហានរួមគ្នារវាង ក្រុមហ៊ុន LG Electronics ក្នុងភាពជាដៃគូយុទ្ធសាស្ត្រពាណិជ្ជកម្ម បន្ទាប់ពីបានសហការរួមគ្នាអស់រយៈពេលជាង ១០ឆ្នាំមកនេះ។
លោកមានប្រសាសន៍ថា LG BrandShop បាននឹងកំពុងនាំយកផលិតផលអេឡិចត្រូនិចម៉ាក LG ដែលជាផលិតផលមាន គុណភាពល្អ បច្ចេកវិទ្យាទំនើបចុងក្រោយមកចែកចាយនៅក្នុងតំបន់នេះដូចជា ម៉ាស៊ីនត្រជាក់ដែលមានបំពាក់ប្រព័ន្ធ បន្សុទ្ធខ្យល់ និងមានបំពាក់បច្ចេកវិទ្យា UV Nano អាចសំលាប់មេរោគកូវីដ-១៩។ លើសពីនេះទៀតនោះ LG BrandShop ក៏មានចែកចាយទូរទស្សន៍ ម៉ាស៊ីនបោក ទូទឹកកក និងផលិតផលដទៃជាច្រើនទៀតដែលសុទ្ធសឹងតែជាផលិតផល សន្សំសំចៃ ភ្លើងខ្ពស់ និងគិតគូដល់សុខភាព អ្នកប្រើប្រាស់ជាចាំបាច់។
លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយក និងជាស្ថាបនិកនៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា ការដាក់ទីតាំង សាខាថ្មីនេះគឺថ្នាក់ដឹកនាំ និងក្រុមការងារបានដាក់ចិត្ត ដាក់កាយ និងមានភាពច្បាស់លាស់ ព្រមទាំងជាក្រុមហ៊ុន រកស៊ីត្រឹមត្រូវ ដើម្បីផ្តល់ឱកាសដល់ការបង្កើនចំណូលចូលខេត្តផង និងផ្តល់ឱកាស ឱ្យយុវជនអាចធ្វើការបាន។ ការធ្វើអាជីវកម្មអេឡិចត្រូនិច គឺជាអាជីវកម្មដែលមានភាពស្មុគស្មាញជាងគេនៅកម្ពុជា ដែលកន្លងមកពុំមានក្រុមហ៊ុនអេឡិចត្រូនិចណាអាចធ្វើការ នាំចូលដោយបំពេញកាតព្វកិច្ចពន្ធ នាំចូលមកដល់ទីតាំងជាក់ស្តែងដូចជីហ្គៀគ្រុបនោះទេ ។
លោកបញ្ជាក់ថា៖
ស្របពេលនឹងគ្នានេះដែរ លោក Seung Ho Lee អគ្គនាយកក្រុមហ៊ុន LG Electronics ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា ការបើកហាង LG Brandshop គឺផ្តល់ជូនអតិថិជនទាំងអស់នូវបទពិសោធន៍ប្លែកៗជាមួយនឹងផលិតផលប្រកបដោយបច្ចេកវិទ្យាខ្ពស់ គ្រប់ផលិតផល LG សុទ្ធតែបំពាក់ដោយបច្ចេកវិទ្យាថ្មីដែលអតិថិជនមិនធ្លាប់រំពឹងទុក។
លោកបញ្ជាក់ថា ជាមួយផលិតផល LG ទាំងអស់ អតិថិជនអាចគ្រប់គ្រងផលិតផលទាំងអស់ក្នុងផ្ទះបានយ៉ាងងាយស្រួលនៅលើដៃរបស់លោកអ្នក ដោយគ្រាន់តែប្រើកម្មវិធី LG ThinQ តែប៉ុណ្ណោះ។ មានតែហាង LG Brand ទេដែលអាចអនុវត្តគំរូអាជីវកម្មនេះបានលឿនជាងគេ ក្រោមការដឹកនាំរបស់ក្រុមហ៊ុន ជីហ្គៀគ្រុប ដែលជាដៃគូពាណិជ្ជកម្មល្អបំផុតរបស់ LG Electronics នៅកម្ពុជា។
លោកបានបន្ថែមថា ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែវានៅតែមិនអាចបញ្ឈប់ការបង្កើតឡើងបន្ថែមទៀតនៃហាង LG Brandshop ដែលកំពុងរីកចម្រើននៅក្នុងទីផ្សារនៃប្រទេសកម្ពុជា។ រយៈពេល ៣ ឆ្នាំ មកនេះក្រុមហ៊ុន ជីហ្គៀគ្រុប និង LG Electronics បានបើកសម្ពោធហាង LG Brandshop ថ្មីរហូតដល់ទៅ ៩ ហាងឯណោះ។
LG Brandshop ក្រុងសួង ខេត្តត្បូងឃ្មុំ គឺជាសាខាទី ១៧ ហើយ បន្ទាប់ពីបានបង្កើត សាខាចំនួន១៦ នៅតាមបណ្តាខេត្ត-ក្រុង ផ្សេងទៀត និងកំពុងទទួលបានការគាំទ្រ ពីសំណាក់អតិថិជនក្នុងតំបន់ នីមួយៗយ៉ាងច្រើនកុះករ៕
LG BRANDSHOP សាខាក្រុងសួង មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៧ ភូមិជើងឡង សង្កាត់សួងក្រុងសួង ខេត្តត្បូងឃ្មុំ៕
សំរាប់ព័ត៌មានលំអិតអំពី LG BRANDSHOP សាខាក្រុងសួង៖ ០១៦ ៥៥៥ ៩៥១
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]