ភ្នំពេញ៖ Creamfields គឺជាមហោស្រពតន្ត្រីដ៏ពេញនិយមបែបអេឡិកត្រូនិច ដែលត្រូវបានបង្កើត និងរៀបចំដោយ Cream អ្នកផ្សព្វផ្សាយតន្រ្តីជនជាតិអង់គ្លេស។ ហើយ​កម្មវិធីប្រគំតន្ត្រីដ៏ល្បីល្បាញនេះ នឹងធ្វើឡើងនៅចុងសប្តាហ៍នៃខែសីហា ជារៀងរាល់ឆ្នាំជាលក្ខណៈអន្តរជាតិនៅទូទាំងពិភពលោក។

Creamfields បានប្រារព្ធឡើងជាលើកដំបូងក្នុងឆ្នាំ១៩៩៨ នៅ Winchester ដើម្បីជាការអបអរនៅក្នុងការផ្លាស់ប្តូរទីក្រុងកំណើតរបស់ Cream នៅ Liverpool ហើយនៅឆ្នាំបន្ទាប់ក៏បានធ្វើឡើងនៅអាកាសយានដ្ឋាន Liverpool ចាស់ មុនពេលផ្លាស់ទៅទីតាំងបច្ចុប្បន្នរបស់ខ្លួននៅ Daresbury នៃ Cheshire។ កាលពីមុនពិធីប្រគំនេះជាព្រឹត្តិការណ៍មួយដែលធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ដែលមានមនុស្សចូលរួមចំនួន ២៥,០០០ នាក់ ប៉ុន្តែឥឡូវនេះ គឺជាព្រឹត្តិការណ៍ដែលមានរយៈពេល ៤ ថ្ងៃ ជាមួយនឹងជម្រើសនៃការបោះជំរុំដែលអាចទទួលភ្ញៀវបាន ៧០,០០០ នាក់ក្នុងមួយថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រគំតន្ត្រីនេះ គឺជាមហោស្រពតន្ត្រីរាំអេឡិចត្រូនិចដ៏ល្បីល្បាញបំផុតរបស់ចក្រភពអង់គ្លេស។ ជាក់ស្តែងនៅឆ្នាំ២០២២ នេះ Creamfields នឹងប្រារព្ធខួបលើកទី ២៥ របស់ខ្លួន។ កម្មវិធី Creamfields ក៏នឹងធ្វើឡើងជាផ្លូវការនៅក្នុងប្រទេសថៃខាងមុខនេះផងដែរ (Amazing Thailand Presents Creamfields Thailand 2022) ដែលមានឈ្មោះថា Creamfields Thailand។

ដើម្បីជាការអបអរដល់ព្រឹត្តិកាណ៍ប្រគំតន្ត្រី Pre-Party to Creamfields Thailand ដ៏កក្រើកនេះ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ខាងមុខ ឌីជេមកពីក្រៅប្រទេសល្បីឈ្មោះជាច្រើនរូបនឹងបង្ហាញវត្តមាននៅក្នុងក្លឹបកម្សាន្ត ACE LOUNGE ដែលមានទីតាំងនៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញផងដែរ។​

អ្នកទាំងអស់គ្នានឹងបានរីករាយកម្សាន្តជាមួយនឹងឌីជេល្បីៗដូចជា Markhese, Doppelganggerz និង Marnik សម្រាប់ការរាំកម្សាន្តពោរពេញទៅដោយភាពសប្បាយរីករាយភ្លេចទុក្ខកង្វល់។​

ក្នុងនោះផងដែរ Markhese ក៏ជាឌីជេ និងអ្នកផលិតកម្មវិឌីជនជាតិអ៊ីតាលី ដែលទទួលបាននូវភាពល្បីល្បាញខ្លាំងត្រឹមរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ តាមរយៈបទភ្លេងដ៏ពីរោះប្លែកពីគេ​ដែលបានភាពសប្បាយរីករាយដល់មនុស្សជាច្រើន។

ងាកទៅមើល Doppelganggerz វិញក៏មិនអន់ដែរ ផ្អែកតាមទស្សនៈ «គំនិតគឺជារឿងមួយ ការធ្វើដំណើរគឺជារឿងមួយទៀត» បានធ្វើឱ្យ Doppelganggerz វិវត្តន៍ខ្លួនយ៉ាងឆាប់រហ័សដោយការបង្ហាញសមត្ថភាពសិល្បៈជាមួយនឹងតន្ត្រីករអន្តរជាតិជាច្រើនរូបដូចជា Don Diablo, Tiesto, Fedde Le Grand, Alok ជាដើម ហើយទទួលបាននូវភាពល្បីល្បាញពេញប្រទេសសឹង្ហបុរី តាមរយៈបទភ្លេង Future House ដែលតំណាងឱ្យខ្លួន។​ ភាគច្រើន Doppelganggerz ទទួលបានការពេញនិយម និងគាំទ្រខ្លាំងពីសំណាក់យុវវ័យនៅតាមកម្មវិធីលេងតន្រ្តីនានាដូចជា Legacy Festival, Marquee Singapore, Zouk Singapore និង Siloso Beach Party Countdown ជាដើម។

ចំណែកឯ Marnik ដែលត្រូវបានគេស្គាល់ថា គឺឌីជេ Remix ភ្លេងជនជាតិអ៊ីតាលីមួយរូបដ៏ល្បីល្បាញតាមរយៈបទភ្លេង GAM GAM, UP & DOWN, Alone ជាដើម។ ឌីជេរូបនេះល្បីល្បាញនៅទូទាំងពិភពលោក ដោយត្រូវបានលេចមុខសម្តែងនៅលើឆាកតន្រ្តីធំៗច្រើនជាង៧៥លានដង ចាប់តាំងពីលោកបានប្រឡូកក្នុងវិស័យនេះ។ មិនតែប៉ុណ្ណោះបទភ្លេងរបស់ Marnik ក៏ត្រូវបានយកទៅដាក់នៅក្នុងរឿងជាច្រើនលើ Netflix ផងដែរ។​ ពិសេសជាងនេះ Marnik ក៏ជោគជ័យនៅក្នុងអាជីពជាអ្នកផលិតកម្មវិធីដ៏ល្បីទៀតផង៕

កុំភ្លេចជួបគ្នា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ នៅ ក្លឹបកម្សាន្ត ACE LOUNGE !!

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ហ្វេសប៊ុកផេក៖ https://www.facebook.com/wavetribe.kh

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]