កូរ៉េខាងត្បូង៖ ថ្មីៗនេះតារាចម្រៀងទោល Jeon So Mi ត្រូវបានគេឃើញនៅក្នុងព្រឹត្តិការណ៍ Prada ហើយរូបថតរបស់នាងបានផ្សព្វផ្សាយពេញបណ្តាញអ៉ីននធឺណែតធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតារាចម្រៀងទោល។
លើសពីនេះ នាងបានទាក់ទាញការចាប់អារម្មណ៍ សម្រាប់ការមើលឃើញមានភាពចាស់ទុំជាងមុន ក៏ដូចជារូបរាងសមឥតខ្ចោះរបស់នាង ត្រូវបាន គេប្រមូលផ្តុំគ្នានៅក្នុងសហគមន៍អនឡាញ ធ្វើការសរសើររូបភាពថ្មីរបស់នាង បន្ទាប់ពីរូបថតរបស់តារាចម្រៀងនៅក្នុងព្រឹត្តិការណ៍ Prada ត្រូវបានចេញផ្សាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងតាមរយៈ រូបប៉ុន្មានសន្លឹក របស់តារាស្រីវ័យ ២១ឆ្នាំរូបនេះ ត្រូវបានគេលើឡើងថា រាងរបស់នាង ពិតជាឥតខ្ចោះនៃរូបរាងស្គម និងសម ទៅនឹងដងខ្លួន មិនថា ទំហំទាំង ៣ មានភាពស៊ីគ្នាល្អ ពិតជាសមទៅនឹងកម្ពស់ ១ម៉ែត្រ ៧២ របស់ខ្លាំងតែម្តង អ្វីដែលចាប់អារម្មណ៍នោះ ទោះបីជាងមិនបានពាក់់ស្បែកជើងកែង ក៏តារាស្រីរូបនេះ នៅតែចាយរាង ជាមួយជើងវែងរបស់នាង ដែលមើលទៅពិតជាធ្លោ និងទាក់ទាញតែម្តង។
Jeon So Mi បានក្លាយជាតារាចម្រៀងទោលដ៏ពេញនិយមម្នាក់នៅក្នុងប្រទេសកូរ៉េ បន្ទាប់ពីនាងបានបញ្ចប់ការផ្សព្វផ្សាយជាមួយ I.O.I. នាងបានចេញបទចម្រៀងទោលដោយជោគជ័យ និងចេញបទចម្រៀងល្បីៗជាច្រើនដែលទទួលបានការស្រឡាញ់ពីសំណាក់មហាជនផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ Allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]