កំពង់សោម៖ ដូចពាក្យចាស់ពោលមិនខុស ចានក្នុងរាវគង់ប៉ះទង្គិច ជីវិតគ្រួសាតែងមានរកាំរកុសមិនថាតិចច្រើនក្តី មិនខុសអីពី រឿងរ៉ាវគ្រួសាររបស់ អ្នកអត្ថាធិប្បាយកីឡាបាលទាត់ ពូចក់ ដែលមានការឈ្លោះទើសទែងគ្នាផ្អើលពេញបណ្ដាញសង្គម រួចក៏ត្រលប់មកត្រូវគ្នាវិញ។
ជាក់ស្ដែង ក៏មិនខុសពីអ្វីដែលចាស់ៗបានពោលថា ក្រោយភ្លៀងមេឃស្រលះ បន្ទាប់ពីបានចរចាសម្របសម្រួលគ្នាដោយសន្តិវិធីរួចមក ពូចក់ និងភរិយាក៏ត្រលប់មកត្រូវរូវគ្នាជាប្តីប្រពន្ធដូចដើម។ ជាពិសេសទៀតនោះ អ្នកទាំងពីរថែមទាំងបានធ្វើដំណើរកម្សាន្ត ជាថ្មីបន្ទាប់ពីត្រូវរូវគ្នាវិញ លើសពីនេះទៅទៀត ហ្វេនៗសង្គេតឃើញថា ពូចក់ បែរជារឹតតែផ្អែមល្ហែមជាមួយនឹងភរិយា ដោយបង្ហាញរូបថត មួយសន្លឹកថើបភរិយា អមជាមួយនឹងសារមួយឃ្លាបែបនេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ ក្រោយឃើញដូច្នេះ សម្រាប់ហ្វេនៗរបស់អ្នកទាំងពីរ នាំគ្នាចូលខមិនព្រោងព្រាត អបអរគូស្វាមីមួយគូនេះព្រាត តែម្ដងដែលត្រលប់មកត្រូវគ្នា ថែមទាំងស្វីតលើសដើមបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]