ភ្នំពេញ៖ កាលពីពេលថ្មីៗនេះៗ កម្មវិធី Miss Preteen International Cambodia បានបើកជ្រើសរើសបេក្ខនារីជាច្រើននាក់ ដើម្បីចូលរះមប្រកួត។ ហើយប៉ុន្មានថ្ងៃមុន គេដឹងថាបេកកខនារីដែលបានដាក់ពាក្យចូលរួមប្រកួត ត្រូវបានឈានដល់វគ្គប្រកួតសម្ភាសន៍ផ្ទាល់ជាមួយគណៈកម្មការផងដែរ។ ដោយវគ្គសម្ភាសន៍ផ្ទាល់នោះ ជម្រម្រុះបេក្ខនារីពី៥០នាក់ មកនៅត្រឹមតែ២៥រូបប៉ុណ្ណោះ ដែលអាចឈានទៅវគ្គបន្ទាប់ទៀត។ 

យ៉ាងណាមិញ ក្នុងអំឡុងពេលដែលជម្រុះបេក្ខនារីនៅត្រឹម២៥រូបនោះ ពីកម្មវិធី Miss Preteen International Cambodia ក៏បានជ្រើសរើសគ្រូហ្វឹកហាត់ផ្នែកដើរម៉ូតដ៏មានជំនាញគឺលោក Oliva Kong ដើម្បីមកបង្រៀនបេក្ខនារីទាំងអស់។ ពិតណាស់ អាចនិយាយបានថាអ្នកច្នៃម៉ូត និងគ្រូបង្រៀនដើរម៉ូតរូបនេះ ទទួលបានការសរសើរពីសំណាក់មហាជនតាមរយៈសមត្ថភាពលោកអស់ជាច្រើនឆ្នាំមកហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើមើលតាមរូបភាពក្រៅឆាកដែលបេក្ខនារីទាំង២៥រូប កំពុងហ្វឹកហាត់ដើរម៉ូត ត្រៀមសម្រាប់ទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រនាពេលខាងមុខ គេឃើញបេក្ខភាពទាំងអស់ ពិតជាប្រឹងប្រែង ខិតខំហ្វឹកហាត់គ្រប់ៗគ្នាតែម្ដង។ គួរបញ្ជាក់ផងដែរថាវគ្គប្រកួតផ្ដាច់ព្រ័ត្ររបស់កម្មវិធី Miss Preteen International Cambodia នឹងមកដល់នាពេលឆាប់ៗនេះ ហើយប្រិយមិត្តរង់ចាំមើលទាំងគ្នា ថាតើយុវតីរូបណាអាចដណ្ដើមមកុដឈ្នះពីកម្មវិធីមួយនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

សកម្មភាពហ្វឹកហាត់ Miss Preteen International Cambodia 
សកម្មភាពហ្វឹកហាត់ Miss Preteen International Cambodia 
សកម្មភាពហ្វឹកហាត់ Miss Preteen International Cambodia 
សកម្មភាពហ្វឹកហាត់ Miss Preteen International Cambodia 
សកម្មភាពហ្វឹកហាត់ Miss Preteen International Cambodia 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]