ថៃ៖ សម្រាប់ប្ដីប្រពន្ធតារាប្រុសស្រី លោក Pok Passakorn និង Margie តែងតែបង្ហាញពីក្ដីសុខរបស់អ្នកទាំងពីរជានិច្ច មិនថាជាសកម្មភាពដំណើរកម្សាន្តផ្សេងៗ ឬសកម្មភាពប្រចាំថ្ងៃឡើយ។

យ៉ាងណាមិញ ថ្មីៗនេះ លោក Pok ស្រាប់តែបានធ្វើឲ្យភរិយារបស់ខ្លួន មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានទិញកាដូធំមួយទុកជូននាង ដែលត្រូវបានថា ជារថយន្តទំនើប Lamborghini Huracan EVO Spyder ពណ៌បៃតងខ្ចីឡើងលេចធ្លោ សូម្បីតែ​ខ្នើយ​កៅ​អី​ថ្មី​នៅក្នុងនោះ ក៏ត្រូវបាន​បន្ថែម​លុយ​រហូត ដល់ ១​លាន​បាត(ប្រហែលជាង ២ម៉ឺនដុល្លារ) ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយខណៈពេលដែល តារាស្រី Margie បានភ្ញាក់ពីដំណេក រួចក៏ឃើញឡានស្អាតនេះ ក៏បានបង្ហាញអារម្មណ៍រំភើប និងមានស្នាមញញឹមជាមួយគ្នា ព្រោះជាឡានដែលនាងពេញចិត្តយ៉ាងខ្លាំង ទាំង​ពណ៌ និង​សំឡេង ហើយ Margie ថែមទាំអបាន​បើក​សាកល្បង​ភ្លាមៗតែម្ដង ធ្វើឲ្យហ្វេនៗ ក៏​បាន​ចូលមកអបអរសាទរដល់នាង ជាមួយនឹងភាពរីករាយមួយនេះ ផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Margie
Margie
 Pok និង Margie
ឡានថ្មីដែល Pok ទិញឲ្យ Margie
ឡានថ្មីដែល Pok ទិញឲ្យ Margie
ឡានថ្មីដែល Pok ទិញឲ្យ Margie
ឡានថ្មីដែល Pok ទិញឲ្យ Margie
ឡានថ្មីដែល Pok ទិញឲ្យ Margie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]