រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ ផ្អើលល្បីពេញបណ្តាញសង្គម ក្រោយកំពុងជួបទុក្ខ ម្ចាស់បំណុលនាំគ្នាបង្ហោះទារប្រាក់ពីខ្លួន ស្រាប់តែ តារាស្រី ផេនខេត ទទួលដំណឹងមាន ម្ចាស់ប្រ៊េនឡេម្នាក់ ប្រកាសក្តែងៗក្នុងការLive ជួយដោះបំណុលរូបនាងដល់ទៅ ៩០% ស្មើនឹង ១៣៥ ០០០ដុល្លារ ដែល ធ្វើឲ្យមហាជន និងម្ចាស់បំណុល រំភើបចិត្តជំនួស។
ផ្ទុយទៅវិញ ប្រកាសថាជួយភ្លាមៗ តែក្រោយមក តារាស្រីរូបនេះ មិនបានទទួលបានប្រាក់ដូចការជម្រាបជូន ធ្វើឲ្យរូបនាង និង អ្នកលក់ឡេផ្សេងទៀត ប្រតិកម្មខ្លាំង កក្រើកពេញហ្វេសប៊ុក ដោយលុយដែលបាញ់ឲ្យនោះ មានត្រឹមតែ ១៥០ដុល្លារតែប៉ុណ្ណោះ តែត្រូវតារាស្រី ផេនខេត ផ្ញើត្រឡប់វិញ ព្រោះយល់ឃើញ បំណងប្រកាសជួយខ្លួននេះ អាចគ្រាន់តែ ជ្រុលមាត់ចង់ល្បីឲ្យលឿនតែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ចុងក្រោយ ម្ចាស់ប្រ៊េនឡេម្នាក់នោះ បានចេញមុខសុំទោសជាសាធារណៈ ដែលធ្វើឲ្យ តារាស្រី ផេនខេត បាត់បង់ទំនុកចិត្ត ខណៈត្រូវមហាជន សង្ស័យថា ម្ចាស់ប្រ៊េនរូបនេះ គ្មានលុយឲ្យគេដូចសម្តីក្នុងការLive ពេលថ្មីៗនេះ និងត្រូវគេឯងជេ.រប្រមា.ថភ្លូកទឹកភ្លូកដី គេកំពុងជួបទុក្ខ តែម្ចាស់ប្រ៊េនរូបនេះ បែរជាលេងសើចឲ្យគេរំភើបចិត្តលេង ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]