ថៃ៖ គឺជាគូស្វាមីភរិយាមួយគូទៀតហើយ សម្រាប់តារាស្រី Nune Woranuch ព្រមទាំងស្វាមី ដែលបានរួមរស់ជាមួយគ្នាជាង១០ឆ្នាំមកហើយ និងបានបង្ហាញពីភាពផ្អែមល្ហែម ជាញឹកញាប់ក្នុងរយៈពេលចុងក្រោយនេះ បើទោះបីពេលនេះ អ្នកទាំងពីរនៅមិនទាន់មានកូនក៏ដោយ។
ដោយឡែក ថ្មីៗនេះវិញ ក្ដីសុខរបស់ប្ដីប្រពន្ធមួយគូ ក៏នៅតែបានបង្ហាញឡើង ធ្វើឲ្យហ្វេនៗកាន់តែរំភើបជំនួស បន្ទាប់ពី Nune និងស្វាមី បានឆ្លៀតឱកាស រៀបចំខួបអាពាហ៍ពិពាហ៍គម្រប់១២ឆ្នាំ យ៉ាងសាមញ្ញ ប៉ុន្តែពោរពេញទៅភាពល្អូកល្អើន និងរ៉ូមែនទិក នៅពេលចេញមករួមគ្នាយ៉ាងកក់ក្ដៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ខណៈដែល Nune បានបង្ហោះរូបភាពជាមួយ ស្វាមី Tod ដែលធ្លាប់ថតរូបជាមួយគ្នាមុនថ្ងៃរៀបការរបស់អ្នកទាំងពីរ ជាមួយនឹងសាររីករាយខួប ១២ឆ្នាំនោះ បានធ្វើឲ្យ មិត្តភ័ក្តិ តារា និងអ្នកគាំទ្រជាច្រើនបានចូលមកអបអរសាទរគ្រប់ៗគ្នា៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]