ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុន តូណូ ប្រ៊េន បានរៀបចំកម្មវិធីចាប់រង្វាន់ និងជប់លាងប្រចាំឆ្នាំសម្រាប់តំណាងចែកចាយទាំងអស់គ្នា ដើម្បីអបអរសាទខួប៤ឆ្នាំ ក៏ដូចជាអបអរសាទដល់ការរីកចំរើនរបស់ក្រុមហ៊ុន ដែលបានមកពីការខិតខំប្រឹងប្រែង តស៊ូក្នុងការលក់របស់តំណាងចែកចាយទាំងអស់ផងដែរ។

រូបភាពនៅក្នុងកម្មវិធី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន តូណូ ប្រ៊េន បានថ្លែងថា៖

« ពួកយើងសូមសំដែងនូវការសាទរ និងដឹងគុណចំពោះតំណាងចែកចាយទាំងអស់ ដែលបានខិតខំធ្វើការ និងចូលរួមជាចំណែកដ៏សកម្ម ដើម្បីភាពរីកចំរើនរបស់ក្រុមហ៊ុន។​ ហេតុដូច្នេះហើយទើបយើងបានធ្វើការរៀបចំកម្មវិធីជប់លៀងជូនដល់មហាគ្រួសារខ្លួន ដើម្បីជាការលើកទឹកចិត្ត បង្កើតភាពស្និទ្ធស្នាល ព្រមទាំងសាមគ្គីភាព។

យើងបានមកដល់ភាពជោគជ័យទាំងអស់នេះ ក៏ដោយសារតែវត្តមាន និងការខិតខំប្រឹងប្រែងរបស់តំណាងចែកចាយយើង ដែលពោរពេញទៅដោយឆន្ទៈមោះមុត មានជំនាញច្បាស់លាស់ក្នុងការបំពេញការងារទៅតាមគោលដៅនីមួយៗ និងចូលរួមជាផ្នែកដ៏សំខាន់មួយនៃភាពរីកចម្រើនរបស់ក្រុមហ៊ុនយើង។ ក្នុងឱកាសនេះផងដែរ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះអតិថិជន និងដៃគូសហការទាំងអស់ដែលតែងតែគាំទ្រ និង បន្តការសហការជាមួយក្រុមហ៊ុន តូណូ ប្រ៊េន។​ »

រូបភាពនៅក្នុងកម្មវិធី

ក្រុមហ៊ុន តូណូ ប្រ៊េន នៅតែបន្តបេសកកម្មរបស់ខ្លួន ដោយបេ្តជ្ញាឆ្ពោះទៅមុខ និងកសាងអនាគតជាមួយអ្នក!

រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]