កូរ៉េខាងត្បូង៖ កាលពីថ្មី ៗ នេះ អ្នករាយការណ៍/Youtuber លោក Lee Jinho បានបង្ហោះវីដេអូស៊ីជម្រៅថ្មីរបស់តារាសម្តែងស្រី  Han Sohee ដើម្បីពន្យល់បន្ថែមអំពីករណី ដែលម្តាយរបស់នាង បានបោកប្រាស់លុយរបស់គេ។

ជាក់ស្តែង នៅក្នុងវីដេអូនោះ រូបលោក បានពន្យល់អំពីដែល Han Sohee ធំធាត់ជាមួយជីដូនរបស់នាងតាំងពីនាងអាយុប្រហែល ៥ ឆ្នាំ ហើយម្តាយរបស់នាងមិនបានមើលថែនាងឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ Lee Jinho បានបង្ហើបថា ក្នុងអំឡុងពេលដំបូងរបស់នាង Han Sohee ពិតជាធ្វើការនៅបារមួយដើម្បីសងបំណុលម្តាយរបស់នាង។ Lee Jinho បាននិយាយថា 

Lee Jinho

 បន្ថែមពីនេះ Lee Jinho បាននិយាយថាកាលពីអតីតកាល បំណុលរបស់ម្តាយ Han Sohee មានប្រហែល ២០ លានវ៉ុន (ប្រហែល ១៦,២០០ ដុល្លារ) ។

យ៉ាងណាមិញ វាជាការពិតដែល Han Sohee ធំឡើងជាមួយជីដូនរបស់នាង ព្រោះតែ​ តារាស្រីរូបនេះ តែងតែ បានបង្ហាញក្តីស្រលាញ់ដ៏ធំរបស់នាងចំពោះជីដូនរបស់នាងនៅលើបណ្តាញសង្គមជារឿយៗ ថែមទាំងលើកឡើងថា ជីដូនគឺជាអ្វី ៗ គ្រប់យ៉ាងរបស់នាងទៀតផង៕

ប្រភព៖ https://gstarlive.com/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]