វីរុសកូវីដ-១៩ អាចចូលទៅបំផ្លាញសួតធ្ងន់ធ្ងរ ក៏ដូចជាបង្កគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង ហើយវីរុសឆ្លងមួយនេះ ក៏មានសមត្ថភាពក្នុងការបំផ្លាញសរីរាង្គជាច្រើនទៀតនៅក្នុងរាងកាយ រួមទាំងបេះដូង ខួរក្បាល និងតម្រងនោម។ ពិតណាស់ កង្វល់ដ៏ធំមួយទៀតនោះ គឺបើទោះបីជាយើងជាសះស្បើយពីវីរុសកូវីដ-១៩ហើយក៏ដោយ ក៏អាចឆ្លងម្ដងទៀតបានដែរ។
ឱកាសឆ្លងវីរុសកូវីដជាថ្មី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហានិភ័យនៃការឆ្លងកូវីដ-១៩ មិនមែនអាស្រ័យលើចំនួនដងដែលយើងបានឆ្លងនោះទេ ប៉ុន្តែដោយសារតែប្រព័ន្ធភាពស៊ាំរបស់យើងមិនអាចការពារការឆ្លងមេរោគបាន នៅពេលដែលមានវីរុសកូវីដ-១៩ បំប្លែងថ្មីជាបន្តបន្ទាប់ ឬអាចបណ្ដាលមកពីភាពស៊ាំធ្លាក់ចុះ ចាប់តាំងពីយើងឆ្លងវីរុសកូវីដ-១៩ ចុងក្រោយ ឬការចាក់វ៉ាក់សាំងចុងក្រោយ។
ឆ្លងវីរុសកូវីដ-១៩ លើកទី២ ធ្ងន់ធ្ងរជាមុន?
ជាទូទៅ ការឆ្លងវីរុសជាលើកដំបូងលើអ្នកដែលបានចាក់វ៉ាក់សាំង មានរោគសញ្ញាស្រាលជាងអ្នកដែលមិនបានចាក់វ៉ាក់សាំង។ ដូចគ្នានេះដែរ ប្រសិនបើយើងឆ្លងម្ដងទៀត នោះរោគសញ្ញានឹងមានសភាពស្រាលជាងមុន ដោយសារតែយើងមានប្រព័ន្ធការពារស្រាប់។ យោងតាមទិន្នន័យនាពេលថ្មីៗនេះបង្ហាញថា សមាមាត្រនៃអ្នកដែលរាយការណ៍ពីរោគសញ្ញានៃការឆ្លងម្ដងទៀត គឺមានភាពខុសៗគ្នា ដោយអាស្រ័យទៅតាមវ៉ារ្យង់ជាក់ស្ដែង។
ការឆ្លងកូវីដ-១៩ ម្ដងទៀត អាចពង្រឹងប្រព័ន្ធភាពស៊ាំបានអត់?
ពិតណាស់ ការឆ្លងម្ដងទៀត អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើងបានមួយកម្រិតដែរ ពីព្រោះការឆ្លងកាលពីលើកមុន អាចផ្ដល់ការការពារស្រដៀងគ្នាប្រឆាំងនឹងការឆ្លងវីរុសអូមីក្រុង ដូចទៅនឹងការចាក់វ៉ាក់សាំងចំនួន២ដូស។ ទោះជាយ៉ាងនេះក្ដី ប្រព័ន្ធភាពស៊ាំនៅតែមិនអាចការពារខ្លួនយើងបានទាំងស្រុងឡើយ ហេតុនេះហើយ យើងចាំបាច់បន្តអនុវត្តវិធានការទប់ស្កាត់វីរុសរាតត្បាតកូវីដ-១៩នេះឲ្យបានខ្ជាប់ខ្ជួន ទើបជាការប្រសើរ។
ចំណុចសំខាន់
ជាទូទៅ ការឆ្លងវីរុសជាលើកដំបូងលើអ្នកដែលបានចាក់វ៉ាក់សាំង មានរោគសញ្ញាស្រាលជាងអ្នកដែលមិនបានចាក់វ៉ាក់សាំង។ ដូចគ្នានេះដែរ ប្រសិនបើយើងឆ្លងម្ដងទៀត នោះរោគសញ្ញានឹងមានសភាពស្រាលជាងមុន ដោយសារតែយើងមានប្រព័ន្ធការពារស្រាប់។ យោងតាមទិន្នន័យនាពេលថ្មីៗនេះបង្ហាញថា សមាមាត្រនៃអ្នកដែលរាយការណ៍ពីរោគសញ្ញានៃការឆ្លងម្ដងទៀត គឺមានភាពខុសៗគ្នា ដោយអាស្រ័យទៅតាមវ៉ារ្យង់ជាក់ស្ដែង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]