រាជធានីភ្នំពេញ ៖ ពិតណាស់ បងប្អូនប្រាកដជា បានស្គាល់ពីកេរ្តិ៍ឈ្មោះរបស់ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ជាមន្ត្រីខិតខំធ្វើការយ៉ាងសកម្ម មិនតែប៉ុណ្ណោះ ក្រោមការគ្រប់គ្រងរបស់រូបលោក សុទ្ធតែ ទទួលបានផ្លែផ្កាល្អក្រៃលែង ជាពិសេស ទទួលបានការពេញចិត្តខ្លាំងពីប្រជាពលរដ្ឋ។

ទន្ទឹមនឹង ការងារបម្រើជាតិបានល្អហើយនោះ មហាជនក៏ផ្ទុះការចាប់អារម្មណ៍នឹងជីវិតឯកជនរបស់ ឯកឧត្តមផងដែរ រៀបការ ២០ឆ្នាំហើយ តែចំណងទំនាក់ទំនងស្នេហារបស់ រូបលោកនិងលោកជំទាវ គឺនៅតែផ្អែមល្អែម ជាស្នេហាចាស់ទុំ គួរឲ្យសរសើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ថ្មីៗនេះ ត្រូវបានគេថតជាប់ ឯកឧត្តម ឃួង ស្រេង ចាប់ដៃលោកជំទាវជាប់ ពេលឡើងជណ្តើរ ដែលអាកប្បករិយានេះ ត្រូវគេឯងចំណាំឃើញ ឯកឧត្តមតែងធ្វើដាក់លោកជំទាវ ជាប្រចាំ ទោះមានកូន៤នាក់ហើយក្តី ប៉ុន្តែ ទំហំស្នេហាភក្តីភាពចំពោះឧត្តមភរិយា ឯកឧត្តមមិនផ្លាស់ប្តូរទាល់តែសោះ ដែលនេះបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ នូវការផ្តល់តម្លៃដល់ភរិយា គួរឲ្យសរសើរជាខ្លាំង ជាមន្ត្រីគម្រូម្នាក់ហើយ ឯកឧត្តមក៏ជាស្វាមីគួរឲ្យគោរពម្នាក់ផងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  ឯកឧត្តម ឃួង ស្រេង
  ឯកឧត្តម ឃួង ស្រេង
  ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ
  ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ
  ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ
  ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]