ថៃ៖ អស់រយៈពេលជិតបីខែកន្លងទៅ បន្ទាប់ពីការចាកចាញរបស់ តារាស្រី Tangmo នៅតែធ្វើឲ្យហ្វេនៗមិនអស់ចិត្ត និងបង្ហាញពីអារម្មណ៍ក្រៀមក្រំសោកស្ដាយ ចំពោះដំណឹងម.រ.ណ.ភាពរបស់នាង រហូតក្លាយជាករណីមួយដែលត្រូវបានគេចាប់អារម្មណ៍ ពីមូលហេតុពិតនៃការស្លា.ប់ ផងដែរ៕

ដោយឡែក ថ្មីៗនេះ ក្រឡេកមកមើល ពីគណនី Instagram របស់នាងវិញម្ដង ក៏កំពុងតែត្រូវបានហ្វេនៗយកចិត្តទុកដាក់ដូចគ្នា នៅពេលដែលរកឃើញថា គណនីមួយនេះ ដែលមានឈ្មោះថា melonp.official ហាក់​បាន​ប្ដូរ​ចំណុច​មួយ ដែលទៅ​ជា «Remembering» រួចទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយចំណុចមួយនេះ គឺអាចមានន័យថា Instagram របស់នាង នឹងត្រូវបានក្លាយជាចងចាំ ឬជាកិត្តិយសនៅក្នុងជីវិតរបស់នរណាម្នាក់ បន្ទាប់ពីម្ចាស់របស់ពួកគេ បានទទួលម.រ.ណ.ភាព ដើម្បីឲ្យ ក្រុមគ្រួសារ និងមិត្តភក្តិ បានចងចាំចំពោះអ្នកដែលបានទទួលម.រ.ណ.ភាព ក៏ដូចជា ស្ថិតនៅក្នុងការចងចាំរបស់មនុស្សគ្រប់គ្នារហូតទៅ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Tangmo
Tangmo
Tangmo
Tangmo
គណនី Instagram របស់ Tangmo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]