ថៃ៖ អាចនិយាយបានថា សម្រស់​និង​ភាពស្រស់ស្អាត គឺជារឿងដ៏សំខាន់មួយ​របស់​មនុស្ស​ស្រី ជាពិសេសនៅក្នុងសិល្បៈកម្សាន្តតែម្ដង ដែលពួកគេតែងតែ ថែរក្សាមុខមាត់ រូបរាងឲ្យនៅតែមានភាពទាក់ទាញ ផងដែរ។ យ៉ាងណាមិញ ពេលនេះ ក្រឡេកមកមើលតារាស្រីប៉ុន្មានដួងនេះ ដែលត្រូវបានគេចាប់អារម្មណ៍យ៉ាងពិសេស ពីរូបរាងតូចច្រឡឹង ចង្កេះ​ស្ដើង​ រហូតឃើញពីភាពស្គ.មស្គាំ.ងដល់ឆ្អឹ.ង ទៀតផង។

១. Mai Davikah

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់តារាស្រី Mai Davikah តែងតែចេញមកជាមួយនឹងភាពស្រស់ស្អាតស៊ិ.ច.ស៊ី បង្ហាញឲ្យឃើញយ៉ាងច្បាស់ៗ ពី​រាង​ស្លីមតូចគួរកត់សម្គាល់ ដែលធ្វើឲ្យមហាជន​ជា​ច្រើន​ តែងសួរនាំ​ថាតើ នាងដែល​ស្គាល់​សាច់​អាំង​ដែរទេ។ ប៉ុន្តែទោះជាយ៉ាងណា នៅក្នុងនោះត្រូវបានគេថា Davikah បានជ្រើស​រើស​ញ៉ាំ​តែរបស់​មិន​ធា.ត់​ទេ យកតែ​ឆ្អែតល្មម ទើបធ្វើឲ្យរាង​កាយ​​ស្លីម ស្លៀក​ឈុត​ណា​ក៏​ល្អ​ឥត​ខ្ចោះ។ ហើយមនុស្សមួយចំនួនអាចជាមិនដឹងថា តារាស្រីតែងតែគិតពីសុខភាព និងធ្វើលំហាត់ប្រាណយ៉ាងខ្លាំង ផងដែរ។

Davikah
Davikah

២. Boom Supaporn

តារាស្រី Boom Supaporn ក៏ជាតារាស្រីមួយរូប ដែលត្រូវបានហ្វេនៗយកចិត្តទុកដាក់ជាញឹកញាប់ ដោយសារតែរូបភាពជាច្រើនេរបស់នាង បង្ហាញពីរូបរាងកាយស្គ.ម ថត​ឃើញ​ឆ្អឹ.ង.​ជំ.នីរ​យ៉ាង​ច្បាស់ៗ។ ហើយតារាស្រីរូបនេះ ហាក់ធ្វើឲ្យអ្នកទស្សនាជាច្រើន កំពុងតែច្រណែន ព្រោះ​ញ៉ាំ​ប៉ុន្មាន​ក៏​មិន​ធា.ត់​ដែរ។ ហើយចំណុចនេះ តារាស្រី Boom ក៏បាន​ចេញ​មុខមកបញ្ជាក់ថា បើ​ចង់​បាន​រាង​ស្លីម​បែប​នេះ ក៏ត្រូវ​ហាត់​ប្រាណ​។

 Boom Supaporn
 Boom Supaporn

៣. Namtan Chalita

​មិន​ចម្លែកនោះ​ទេ សម្រាប់តារាស្រី Namtan Chalita ដែលពេលចេញមកម្ដងៗ នាងតែងបង្ហាញពីរាងស្លីមគ្រប់ពេល រួមទាំងជ្រើសរើសសម្លៀកបំពាក់ បង្ហាញឲ្យឃើញយ៉ាងច្បាស់ៗ ថែមទៀត រហូតដល់ ត្រង់ចំណុចមួយចំនួន នាងបែរជាត្រូវបានគេថា មានរាង​ស្គ.ម​ពេក​។ ប៉ុន្តែ​សម្រាប់​តារាស្រីរូបនេះ នៅតែ​ជឿ​ជាក់ និងបង្ហាញថានាង អាចដឹងពីខ្លួនឯង​ថា ​ស្គម​ឬមិន​ស្គម​ ផងដែរ។

Namtan
Namtan

៤. Air Pantila

មួយរយៈនេះ តារាស្រី Air Pantila តែងតែបញ្ចេញភាពស៊ិ.ច.ស៊ី ជាញឹកញាប់ ជាមួយនឹងរាងដ៏ល្អឥតខ្ចោះរបស់ខ្លួន ។ ហើយវាក៏បានធ្វើឱ្យមនុស្សជាច្រើន ស្រាប់តែលើកឡើងពីតារាស្រីរូបនេះ ថាតើពេលនេះ រាងរបស់នាងស្គមពេកឬអត់។ រហូតដល់ចុងក្រោយ Air បាន​ឆ្លើយ​តប​ ក៏ដូចជាមានការ​អត្ថាធិប្បាយថា ស្គមហើយនិងរឹងមាំ។ ដែលការឆ្លើយតបនេះ អាចឲ្យមហាជនប្រាកដថា នាងមិនត្រឹមតែស្គមទេ ថែមទាំងមានសុខភាពល្អផងដែរ។

Air Pantila
Air Pantila

ប្រភព៖ Sanook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]