ថៃ៖ មួយរយៈចុងក្រោយនេះ សម្រាប់ពិធីករដ៏ល្បីឈ្មោះ លោក Num Kanchai ហាក់ទទួលបាននូវការសរសើរមិនឈប់ឈរ ពីមុខមាត់ក្មេងជាងវ័យ បើទោះបីជាកន្លងហួសជាច្រើនឆ្នាំ និងមានអាយុកាន់តែជ្រេរទៅហើយ នាពេលបច្ចុប្បន្ននេះ។

​ដោយឡែក ថ្មីៗនេះ តាមរយៈទំព័រហ្វេសប៊ុកដ៏ល្បីមួយ ស្រាប់តែបានបង្ហាញឲ្យឃើញពី រូបភាពដ៏ទាក់ទាញមួយពីពិធីកររូបនេះ ដែលជារូបថត អំឡុងពេលដែលលោកនៅជាសិស្សសាលា ព្រមទាំងមានការបញ្ជាក់ថា លោក Kanchai មានអាយុ ១៤ឆ្នាំ ក្នុងឈុតសិស្ស ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ មហាជន ក៏ដូចជាហ្វេនៗជាច្រើនទៀត បាននាំគ្នាយកចិត្តទុកដាក់ មើលយ៉ាងពេញៗភ្នែក និងកាន់តែពេញចិត្តនឹងសម្រស់កាលពីមុនរបស់លោក ខណៈដែលបច្ចុប្បន្ននេះ លោកនៅតែមានភាពវ័យក្មេង បើទោះបីជាមានវ័យ ៥២ ឆ្នាំទៅហើយ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Num Kanchai
Num Kanchai
Num Kanchai
Num Kanchai
Num Kanchai
Num Kanchai កាលពីមុន
Num Kanchai វ័យ ១៤ ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]