ចិន៖ ថ្មីៗនេះ នៅលើទំព័រផ្ទាល់ខ្លួនរបស់ តារាសម្តែងស្រី Carina Lau បានបង្ហោះរូបថតជាច្រើនសន្លឹកដែលថតជាមួយនឹងក្មួយប្រុសរបស់នាង Jeff នៅថ្ងៃខួបកំណើតក្មួយប្រុសសង្ហារូបនេះតែម្ដង ព្រមទាំងជាការរៀបចំពីខាងក្រុមគ្រួសារ រួមទាំងតារាស្រីរូបនេះ ទៀតផង។
តាមរយៈនេះ បានឲ្យដឹងថា តារាស្រី Carina Lau និងក្មួយប្រុសរបស់នាង គឺពិតជាមានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈពេលដែល នាង និងស្វាមី លោក Tony Leung បានផ្លាស់ទៅរស់នៅចិនដីគោក ដែលធ្វើឲ្យនាងកាន់តែជិតស្និទ្ធជាមួយនឹងបងប្រុស ព្រមទាំងគ្រួសារទាំងមូលនិងអាចមានឱកាសជួបជុំគ្នា ក្នុងកម្មវិធីសំខាន់ផ្សេងៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ យោងតាមទំព័រដ៏ល្បី ក៏បានបង្ហាញទៀតថា តារាស្រីរូបនេះ ស្រលាញ់ក្មួយប្រុសរបស់នាងខ្លាំងណាស់ ខណៈពេលដែលបានរៀនចប់មហាវិទ្យាល័យ នាងបានឲ្យក្មួយប្រុសជិះឡានថ្លៃៗ និងតែងតែនាំ ទៅចូលរួមក្នុងសកម្មភាព នៅក្នុងពិភពកម្សាន្តជាញឹកញាប់។ អ្វីដែលសំខាន់នោះគឺ ថែមទាំងមានការបង្ហើបថា ក្មួយប្រុសរបស់នាងរូបនេះ ត្រូវបានគេរំពឹងថា អាចនឹងទទួលមរតកទ្រព្យសម្បត្តិ ពីម្ដាយមីង ដែលមានប្រមាណខ្ទង់ ៨០០ លាន HKD (ជាង ១០១ លានដុល្លារ) ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]