កូរ៉េខាងត្បូង៖ ក្រុមចម្រៀងនារី Girls' Generation នឹងត្រលប់មកវិញ សម្រាប់ខួបលើកទី ១៥ ជាមួយនឹងអាល់ប៊ុម នាពេលខាងមុខ ដែលជាការត្រលប់មកវិញលើកដំបូង បន្ទាប់ពីរយៈពេល ៥ ឆ្នាំ បន្ទាប់ពីអាល់ប៊ុមធំទី ៦ របស់ពួកគេ «Holiday Night» ដែលបានចេញផ្សាយកាលពីខែសីហា ឆ្នាំ ២០១៧។

លើសពីនេះ សមាជិកក្រុម Girls' Generation ទាំងប្រាំបីដួង នឹងចូលរួមនៅក្នុង អាល់ប៊ុមត្រលប់មកវិញនាពេលខាងមុខ។ គួររំលឹកផងដែរថា ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់ពួកគេ ក្រុម Girls' Generation បានចេញបទចម្រៀងល្បីជាច្រើនរួមមាន Gee Genie Run Devil Run Lion Heart Kissing You និងជាច្រើនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដំណឹងមួយនេះ បានធ្វើឲ្យហ្វេន ៗ ជាច្រើនមានការសប្បាយជាខ្លាំង ជាមួយការប្រកាសដ៏ភ្ញាក់ផ្អើល ដែលបានធ្វើឲ្យសុបិន្ត អ្នកគាំទ្រ បានក្លាយជាការពិត ដែលទន្ទឹមរង់ចាំ អាយដល ត្រឡប់មកវិញជុំគ្នា ក្រោយពីបាត់មុខអស់រយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]