ភ្នំពេញ៖  កាលពីយប់មិញនេះ ខ្សែភាពយន្តរឿង «គ្រោះជីវិតកូវីដ -១៩» ត្រូវប្រកាសដាក់សម្ពោធថ្ងៃចាក់បញ្ជាំង ជាផ្លូវការ ដែលកម្មវិធីនោះ មានការចូលរួមពីសំណាក់ ចាងហ្វាងផលិតកម្មកថាជ័យ លោក ហ៊ុយ យ៉ាឡេង និងតារាចម្រៀងសំឡេងស្អក ហួរ ឡាវី និងតារាខ្មែរល្បីៗ មានកិត្តិយសជាច្រើនដួងទៀត។

លើសពីនេះ លោកបានប្រាប់សារព័ត៌មានខ្មែរឡូតថា  ក្នុងអំឡុងកូវីដ គ្រប់គ្នា ពិតជាពិបាក ក្នុងការរកស៊ី ធ្វើការ ជាពិសេស នៅក្នុងរឿងនេះ ក៏បានបង្ហាញពី វិស័យអនឡាញ និងអចលៈទ្រព្យមួយចំនួនផងដែរ ដែលជួបការលំបាក និងជួបមនុស្ស កុហកបោកប្រាស់។ ជាពិសេស លោក ក៏បានលើកឡើងថា ការរកស៊ីមិនថា តូចឬធំ ក៏ត្រូវមានភាពស្មោះត្រង់ មិនក្បត់គ្នា មិនថា ក្នុងកន្លែងធ្វើការ ឬក៏មិត្តភក្តិក៏ដោយ ព្រោះភាពស្មោះត្រង់ ធ្វើឲ្យមនុស្សមានកិត្តិយស និង មានមុខមាត់ ទៅថ្ងៃមុខទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ចំពោះរឿង «គ្រោះជីវិតកូវីដ -១៩» មានតារាល្បីៗដូចជា  លោក ហ៊ុយ យ៉ាឡេង កញ្ញា យ៉ែម ស្រីពេជ្រ សឿន វីតា  លឹម សុធាវី លឹម រដ្ឋា  គីម ស៊ីវឡាម ចន ច័ន្ទតារា  បូនី ផេស៊ីកា និងតារាជាច្រើនរូបទៀត។

ជាពិសេស រឿងនេះ នឹងដាក់បញ្ចាំងឱ្យទស្សនាចាប់ពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២នេះ តទៅ គ្រប់រោងភាពយន្ត ដូច្នេះបងប្អូន កុំភ្លេចមកគាំទ្រ វិស័យខ្មែររបស់យើងផង ព្រោះរឿងមួយនេះ អាចនិយាយបានថា បានបង្កប់ នូវរឿងរ៉ាវជាច្រើន ដែលបងប្អូនបានជួបប្រទះ ក្នុងសម័យកាលកូវីដ មិនថា ស្ថានភាពជំងឺ ស្ថានភាពគ្រួសារ ស្ថានភាពប្រាក់កាក់ ប្រពន្ធប្តី បានរស់នៅឃ្លាតគ្នា ដោយសារតែ​កូវីដ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
កញ្ញា អ៊ីវ៉ា
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]