ភ្នំពេញ៖ ច្រើនខែមកហើយដែលកម្មវិធី Miss Teen International Cambodia បានរកឃើញម្ចាស់ជ័យលាភី។ ដោយម្ចាស់មកុដឯកដំបូងបានទៅលើកញ្ញា ឌី បញ្ញាវិមាលា ដែលនាងជាបវរកញ្ញាវ័យក្មេងត្រឹមអាយុ១៤ឆ្នាំប៉ុណ្ណោះ។ ពិតណាស់ បើទោះបីនាងនៅក្មេង ប៉ុន្តែសមត្ថភាព និងចំណេះដឹងនាងក៏មិនអន់ប៉ុន្មានឡើយ។ 

ក្រៅពីសមត្ថភាព បើនិយាយដល់មុខមាត់ Miss Teen International Cambodia 2021រូបនេះ មានមុខមាត់ស្អាតមិនណយនោះទេ។ ជាពិសេស កម្ពស់នាងក៏ខ្ពស់ រូបរាងក៏ស្រឡូនត្រូវនឹងស្តង់ដារបវរកញ្ញាពិតៗតែម្ដង។ លើសពីនេះទៅទៀត ថ្មីៗនេះនាងបានបង្ហោះរូប ដោយការរៀបចំខ្លួន ពាក់ឆៀង និងមកុដ ព្រមទាំងMake upផងនោះ មើលទៅនាងពិតជាស្រស់សោភា ធ្វើឲ្យហ្វេនសរសើរពីសម្រស់ដ៏ផូរផង់នាងគ្រប់គ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កញ្ញា ឌី បញ្ញាវិមាលា នឹងតំណាងបវរកញ្ញាយុវតីអន្តរជាតិកម្ពុជា ទៅប្រកួតក្នុងកម្មវិធី Miss Teen International នៅឯប្រទេសឥណ្ឌានាពេលខាងមុខឆាប់ៗនេះ។ សង្ឃឹមថាប្រិយមិត្តនឹងនៅតែបន្តគាំទ្រចាំលើកទឹកចិរ្តនាងឲ្យបានគ្រប់ៗគ្នា ហើយពេលនេះនាងក៏បានត្រៀមខ្លួនរួចរាល់ មិនថាការដើរម៉ូត ឆ្លើយសំណួរ និងអ្វីជាច្រើនផ្សេងទៀត ដែលនាងបានត្រៀមទុកសម្រាប់ពេលទៅប្រកួតខាងមុខនោះ៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]