ស្ត្រី​ៗ​យើង​ដែល​មក​រដូវ​លើស​ពី​៧​ថ្ងៃ​ ​អាច​ចាត់​ទុក​ថា​មក​រដូវ​ច្រើន​ជ្រុល ​ឬ​នៅ​ពេល​ដែល​យើង​បាត់បង់​ឈាម​យ៉ាង​ហោច​ណាស់​៨០​មិល្លីលីត្រ​​នៅ​អំឡុង​ពេល​មក​រដូវ​។

មូលហេតុ​អ្វី​បាន​ជា​ស្រី​ៗ​យើង​មក​រដូវ​ច្រើន​?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បី​ជួយ​ឲ្យ​យើង​កំណត់​បាន​ថា​តើ​​យើង​មក​រដូវ​ច្រើន​ជ្រុល​​ឬ​អត់​នោះ យើង​អាច​សង្កេត​មើល​សញ្ញា​ខាង​ក្រោម​នេះ៖

  • ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ជា​រៀង​រាល់​ម៉ោង​ ឬ​២​ម៉ោង​ម្ដង​
  • មាន​កំណក​ឈាម​ធំ​ជាង​២,៥​សង់ទីម៉ែត្រ​
  • ធ្លាក់​ឈាម​ប្រឡាក់​សំលៀក​បំពាក់​ ឬ​កម្រាល​ពូក​

ហេតុអ្វី​ស្ត្រី​មួយ​ចំនួន​ជួប​បញ្ហា​រដូវ​មក​ច្រើន​​ជ្រុល​ និង​មាន​រយៈពេល​យូរ​?

  • ពេល​ខ្លះ ការ​ធ្លាក់​ឈាម​ខ្លាំង​ ជា​រឿង​ធម្មតា​​ប៉ុណ្ណោះ​សម្រាប់​ស្ត្រី​យើង​ និង​មិន​មែន​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​ណា​មួយ​ឡើយ​។
  • ចំពោះ​ស្ត្រី​ខ្លះ​ទៀត ការ​ធ្លាក់​ឈាម​ច្រើន​ជ្រុល​អាច​បណ្ដាល​មក​ពី​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​Endometriosis ជំងឺ​​ដុំ​សាច់​ស្បូន ជំងឺ​​គីស​ទឹក​លើ​ក្រពេញ​អូវែ​ ​ឬ​ជំងឺ​មហារីក​ស្បូន​។
  • បញ្ហា​អតុល្យភាព​អ័រម៉ូន​ ក៏​អាច​បង្ក​ឲ្យ​ធ្លាក់​ឈាម​ច្រើន​ដូច​គ្នា​។
  • ការ​ព្យាបាល​បែប​វេជ្ជសាស្ត្រណាមួយ

គន្លឹះ​មួយ​ចំនួន​ កាត់បន្ថយ​​បញ្ហា​មក​រដូវ​ច្រើន​ ឬ​មាន​រយៈពេល​យូរ​

  • បន្ថែម​​អាហារ​ដែល​មាន​ជាតិ​​ដែក រួម​មាន​៖ ​ស្ពៃ​ពួយ​ឡេង ថ្លើមសត្វ គ្រាប់​ល្ពៅ ខាត់ណាខៀវ និង​តៅហ៊ូ
  • ញ៉ាំ​វីតាមីន​C​ ឲ្យ​បាន​ច្រើន​ ដែល​មាន​ដូចជា​៖ ត្របែក​ ល្ហុង ស្រ្តប៊ឺរី
  • បញ្ចូល​វីតាមីន​A ដូចជា៖ ស្ពៃ​ពួយ​ឡេង ដំឡូង​ជ្វា ក្រូច​ថ្លុង សាឡាត់​
  • ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​
  • ស្អំ​កំណាត់​ត្រជាក់។

ចំណុចសំខាន់

មូលហេតុមួយចំនួនដែលស្រីៗ​ជួប​​បញ្ហា​រដូវ​មក​ច្រើន​​ជ្រុល​ និង​មាន​រយៈពេល​យូរ​

  • ពេល​ខ្លះ ការ​ធ្លាក់​ឈាម​ខ្លាំង​ ជា​រឿង​ធម្មតា​​ប៉ុណ្ណោះ​សម្រាប់​ស្ត្រី​យើង​ និង​មិន​មែន​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​ណា​មួយ​ឡើយ​។
  • ចំពោះ​ស្ត្រី​ខ្លះ​ទៀត ការ​ធ្លាក់​ឈាម​ច្រើន​ជ្រុល​អាច​បណ្ដាល​មក​ពី​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​Endometriosis ជំងឺ​​ដុំ​សាច់​ស្បូន ជំងឺ​​គីស​ទឹក​លើ​ក្រពេញ​អូវែ​ ​ឬ​ជំងឺ​មហារីក​ស្បូន​។
  • បញ្ហា​អតុល្យភាព​អ័រម៉ូន​ ក៏​អាច​បង្ក​ឲ្យ​ធ្លាក់​ឈាម​ច្រើន​ដូច​គ្នា​។
  • ការ​ព្យាបាល​បែប​វេជ្ជសាស្ត្រណាមួយ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]