រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយ ការប្រកួតចម្រៀងល្បីឈ្មោះ Cambodia Idol រដូវកាលថ្មីនេះ បើកឆាកបានប៉ុន្មានសបា្តហ៍ ជួបសុទ្ធតែបេក្ខភាពល្បីៗ រួមមាន ទាំំងជាតារាចម្រៀងស្រាប់ មានតារាកំប្លែងជើងចាស់ មានតែកូនតារាកំប្លែង ហើយសប្តាហ៍នេះ ក៏កាន់តែញាក់ ក្រោយប៉ះបេក្ខភាពមុខដូចគណៈកម្មការ។

យ៉ាងណាមិញ មហាជនផ្ទុះការចាប់អារម្មណ៍ ក្រោយបេក្ខភាពម្នាក់ គ្រាន់តែឃើញមុខភ្លាម គណៈកម្មការលាន់មាត់មុខដូច តារាចម្រៀង ណុប បាយ៉ារិទ្ធ សូម្បីតែសាមីខ្លួន ក៏ឃើញភ្លាម ថាមុខដូចខ្លួន កាលទើបនឹងចូលសិល្បៈដំបូងៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែ មានមុខមាត់ដូចតារាចម្រៀងល្បីឈ្មោះនោះឡើយ លោក លីម តិចម៉េង​ ក៏ត្រូវគេចាប់អារម្មណ៍ នឹងទឹកដមសំនៀង ធ្ងន់ក្រអួនក្រអៅ ធ្វើឲ្យហ្វេនៗរបស់កម្មវិធីនេះ ល្បីថា ជាតម្រុយម្ចាស់ពានច្បាស់ក្រឡែតតែម្តង ល្បីថា ជាបេក្ខភាពមុខដូច ណុប បាយ៉ារិទ្ធ ច្រៀងបទ ខេមរៈ សិរីមន្ត និងមានទឹកដមដូច ឆាយ វីរៈយុទ្ធ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាពពី Amazing Cambodia
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com

ណុប បាយ៉ារិទ្ធ