រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១២ ឧសភា កន្លងទៅនេះ មហាជននាំគ្នាផ្ទុះការចាប់អារម្មណ៍ វីដេអូតាមកាមេរ៉ាសុវត្ថិភាពមួយ ដែលបានថតជាប់ករណីប្ល.ន់ម៉ូតូរបស់ បុគ្គលិកដឹកជញ្ជូនE-gets ម្នាក់ដែលធ្វើការនៅសាខា បាក់ទូក អ្វីដែលធ្វើឲ្យគេឯង កាន់តែរំជួ.លចិត្តនោះ គឺ ជនរងគ្រោះ បានលើកដៃសំពះសុំអង្វរ កុំយកម៉ូតូគ្នា តែជនសង្ស័យទាំង៤រូបនៅ តែយករបស់គ្នាទៅ។

តួយ៉ាង ទីតាំងដែលពួកចោរបានប្លន់ផ្លូវម្ដុំគីរីរម្យ បានប្លន់យកម៉ូតូម៉ាក Honda Dream សេ៊រីឆ្នាំ ២០១៦ ពណ៍ខ្មៅ ដែលមានផ្លាកលេខ 1HD-4502 Phonm penh បើមើលតាមទិដ្ឋភាពថតបាន តាមរយៈវីដេអូនោះ ជនរងគ្រោះ បានឈប់ម៉ូតូអែបគៀន ចុតទូរស័ព្ទ ស្រាប់តែ ជនសង្ស័យ ដែលជាចោរ បានឈប់ម៉ូតូ ដកកាំភ្លើង បានភ្ជង់យក ទាំងម៉ូតូ និងទូរស័ព្ទពីជនរងគ្រោះតែម្តង៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ លុះមកដល់ថ្ងៃទី ១៧ ឧសភា គណនីហ្វេសប៊ុកឈ្មោះ Hea Nha បានប្រាប់ឲ្យដឹងថា សមត្ថកិច្ចជំនាញ បានរកឃើញជនសង្ស័យហើយ ក្នុងនោះ ក៏បានរៀបរាប់ថា ៖

Hea Nha 

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]