កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍ផ្តាច់មុខពី Asia Kyungjae បានឲ្យដឹងថា តារាសម្តែងស្រី Kim Sae Ron ត្រូវបាន គេប្រទះចាប់ បានបើកបរក្នុងស្ថានភាពស្រវឹង បន្ទាប់ពីរបាយការណ៍ជាច្រើនន ត្រូវបានបញ្ជូនទៅប៉ូលីសអំពីរថយន្តដែលបង្កឲ្យមានគ្រោះថ្នាក់ ត្រូវបានដឹងថាជារបស់តារាស្រីរូបនេះ។
ទៀតសោត Kim Sae Ron ត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល ៨ ព្រឹកថ្ងៃនេះនៅសង្កាត់ Hakdong នៃ Gangnam បន្ទាប់ពីបានបុករចនាសម្ព័ន្ធមួយនិងការប៉ុនប៉ងរត់គេចពីកន្លែងកើតហេតុ ដែលបានប៉ូលិសចង់ធ្វើតេស្តខ្យល់ដង្ហើមលើនាង ប៉ុន្តែនាងសុំធ្វើតេស្តឈាមនៅមន្ទីរពេទ្យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សព័ត៌មានលម្អិតបន្ថែមពី Channel A និង Yonhap បាននិយាយថា Kim Sae Ron បានបុករបាំងការពារ និងដើមឈើនៅតាមផ្លូវយ៉ាងហោចណាស់បីដង មុនពេលត្រូវបានប៉ូលីសចាប់បាន ដោយគេបានរាយការណ៍ពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បញ្ជាក់ថា នាងបានបុករបាំងការពារជាច្រើនលើក ច្រើនសារ។
បើយោងតាម ប្រភពដដែល បច្ចុប្បន្ននេះ យើងកំពុងពិនិត្យមើលរបាយការណ៍ដែលថា តារាសម្តែងរូបនេះ កំពុងត្រូវបានស៊ើបអង្កេតពីបទបំពានច្បាប់ចរាចរណ៍ផ្លូវគោក (DUI) ដោយប៉ូលីស នឹងបង្ហាញពីជំហររបស់ ពួកគេភ្លាម ៗ តាមដែល គេបានបញ្ជាក់ពីព័ត៌មាន ថាតារាស្រីរូបនេះ បានបំពានច្បាប់ពិតប្រាកដ៕
ប្រភព៖ Koreaboo
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]