ថៃ៖ ចាត់ទុកថា ជាតារាសម្ដែងមួយរូប ដែល​កំពុងតែមាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​កែ​លម្អមុខមាត់របស់ខ្លួន ចំពោះ លោក Golf Benjapol បន្ទាប់ពី បានកែកុន​ច្រមុះ ​កាល​ពី​២​ឆ្នាំ​មុន ខណៈដែលពេលនេះ រូបលោកក៏បានរៀបចំធ្វើដំណើរទៅក្រៅប្រទេសដើម្បីកែកុនម្ដងទៀត។

ក្នុងនោះដែរ លោក Golf បានចេញមកបង្ហាញ អំពីការអាប់ដេតនៃរូបភាព ខណៈពេលដែលកំពុងពិគ្រោះ ជាមួយវេជ្ជបណ្ឌិត ដើម្បីធ្វើឱ្យមុខមាត់ប្រសើរជាងមុន ។ ជាពិសេស បន្ទាប់ពីរង់ចាំអស់រយៈពេលជាង ២ ឆ្នាំមកនេះ តារាសប្រុសរូបនេះ ថែមទាំងបានបញ្ជាក់ ពីការពិគ្រោះជាមួយវេជ្ជបណ្ឌិត ជាលើកចុងក្រោយ មុននឹងវះ.កា.ត់នៅថ្ងៃស្អែក ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បណ្ដាមិត្តភ័ក្តិ និងអ្នកគាំទ្រជាច្រើន បានចូលមកខមិន គាំទ្រ ក៏ដូចជា ទន្ទឹងរង់ចាំមើលពីលទ្ធផល ក្រោយពីការវះ.កា.ត់កែសម្ផស្សថ្មី របស់តារាប្រុសរូបនេះ ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Golf
Golf
Golf
Golf
Golf
Golf

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]