ភ្នំពេញ៖ ប្រិយមិត្តដែលបានតាមដានកម្មវិធីប្រកួត Miss Teen International Cambodia ច្បាស់ជាបានដឹងរួចមកហើយថា ម្ចាស់ជ័យលាភីឯកគឺបានរកឃើញដល់ទៅពីររូបឯណោះ។ ដោយកញ្ញា ឌី បញ្ញាវិមាលា ក្លាយជាម្ចាស់មកុដ MTIC 2021 ហើយកញ្ញាសុខ និដាណាត់ ទទួលបានជ័យក្លាយជាបវរកញ្ញាMTIC 2022។
យ៉ាងណាមិញ បើនិយាយដល់កញ្ញា សុខ និដាណាត់ Miss Teen International Cambodia 2021 ក្រោយក្លាយជាម្ចាស់ជ័យលាភីឯក នាងក៏ទទួលបានឱកាសការងារជាបន្តបន្ទាប់។ ហើយថ្មីៗនេះនាងក៏មានឱកាសបានថតនូវស្ពតពាណិជ្ជកម្ម បើទោះបីនេះជាលើកដំបូងសម្រាបើនាង ប៉ុន្តែបវរកញ្ញាវ័យក្មេងរូបនេះពិតជាធ្វើបានល្អគួរឲ្យសរសើរតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ក្រៅពីសមត្ថភាព ងាកទៅមើលរូបសម្រស់កញ្ញា សុខ និដាណាត់ វិញម្ដង។ ដោយថ្មីៗនេះនាងបានតុបតែងខ្លួនស្លៀកឈុតប្រពៃណីកូនក្រមុំ មើលទៅពិតជាស្រស់សោភា និងសមសួនទាក់ទាញខ្លាំង។ ក្នុងនោះដែរ បើប្រៀបធៀបពេលនាងតែងខ្លួនជាមួយស្តាយ៍សម័យ និងបុរាណគឺស្អាតប្លែកដូចគ្នា រហូតនាងទទួលបានពាក្យសរសើរពីអ្នកលេងបណ្ដាញសង្គមគ្រប់ៗ៕
ប្រភាពរូបភាព៖ Daro Ma
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]