ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានស្គាល់រួចមកហើយ ពីInfluencer ក៏ដូចជាYoutuber​ ដ៏មានឈ្មោះល្បីល្បាញជា ស្រីនា ដែលតែងតែបង្កើតវិដេអូVlogថ្មីៗជាច្រើនដែលទាក់ទងទៅនឹងការMakeup លើសពីនេះ ស្រីនាក៏ធ្លាប់ជាអតីតសិស្សពូកែនិទ្ទេសAមួយរូប កាលពីឆ្នាំ២០១៨កន្លងមកផងដែរ។

បន្ថែមពីនេះ បូករួមទាំងភាពវៃឆ្លាត និងភាពរួសរាយផងនោះ ធ្វើឱ្យហ្វេនៗមិនស្រលាញ់មិនបាន។ ថ្វីត្បិតតែ ស្រីនា តែងតែរវល់ជាមួយនឹងការងារសិល្បៈខ្លាំងប៉ុណ្ណាក៏ដោយ ក៏Influeicer ល្បីឈ្មោះរូបនេះ មិនចោលការសិក្សារបស់ខ្លួនដែរ ហើយការតស៊ូរបស់ ស្រីនា ដែលខំរៀនផង ខំធ្វើការផង ក៏បានហុចផលឱ្យពេលនេះ នាងទទួលបានសញ្ញាប័ត្របញ្ចប់ការសិក្សារបស់ស្រីនា នៅឯសហរដ្ឋអាមេរិក។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ នៅលើបណ្តាញសង្គម ក៏មានគេនាំគ្នាលើកតម្កើនសរសើរ ស្រីនា គ្រប់គ្នា ដោយក្នុងនោះ ក៏បានលើកឡើងអំពីភាពល្អឥតខ្ចោះនៅក្នុងជីវិតរបស់ ស្រីនា ដែលជានារីដ៏ពូកែទាំងចំណេះដឹង វង្សត្រកូលគ្រួសារ ជាពិសេសនោះ គឺមានប៉ាម៉ាក់ស្រលាញ់មើលថែមនិងតែងតែផ្ដល់ភាពស្និតស្នាលជានិច្ច។ ជាក់ស្ដែង ស្រីនា កាន់តែធ្វើឲ្យហ្វេនជាច្រើនលួចច្រណែន នឹងសកម្មភាពដ៏កក់ក្តៅរបស់លោក ប៉ាដែលមើលថែកូន នៅក្បែរថែមទាំងដើរស្ពាយការបូបឲ្យកូនស្រីប្រៀបបាននឹងគូស្នេហ៍ដ៏ផ្អែមល្ហែមអញ្ចឹង៕

សូមទស្សនារូបភាពខាងក្រោម៖

ស្រីនា
ស្រីនា និង អ្នកម៉ាក់
ស្រីនា និងលោកប៉ា
ស្រីនា និងលោកប៉ា
ស្រីនា និងលោកប៉ា
@sreynea_168 ប៉ាគឺជាវីរៈបុរសដ៏ក្លាហាននិងសង្ហារបំផុតសម្រាប់កូន🥰💖#sreynea #sreyneanea #daddy #salnea_shipper #fypシ #fypage #♡♡♡♡♡ ♬ original sound - ❤️Mouy❤️ - Mouy
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]