ភ្នំពេញ៖ ចាប់យកឱកាសតាមរយៈពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈក្នុងពិភពលោកក្រោយបរិបទនៃការងើបឡើងវិញពីជំងឺរាតត្បាត ទីតាំងម្ហូបអាហារចំនួន១១ កន្លែង ស្តង់ពិព័រណ៍ចំនួន ១,២០០ ស្តង់ សាលពិព័រណ៍ចំនួន ៩ សាល អ្នកទិញទំនិញចំនួន ២,៥០០ នាក់ ព្រមទាំងពាណិជ្ជករនិងភ្ញៀវទស្សនាចំនួនប្រមាណ ៧៥,០០០ នាក់ ត្រៀមខ្លួនទទួលយកបទពិសោធពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំបំផុតនៅតំបន់អាស៊ី ដែលរៀបចំឡើងដើម្បីបង្ហាញផ្នត់គំនិតច្នៃប្រឌិតរបស់សហគ្រិននៃថ្ងៃស្អែក។
មជ្ឈមណ្ឌល សន្និបាត និងសាលពិពណ៌ IMPACT Muang Thong Thani បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពាណិជ្ជកម្មអាហារ និងភេសជ្ជៈ THAIFEX – Anuga Asia 2022 ជាលើកដំបូងរបស់ប្រទេសថៃ ដែលជាព្រឹត្តិការណ៍ដ៏ធំបំផុតក្នុងតំបន់អាស៊ីរបស់យើង ដែលត្រូវបានរៀបចំឡើងដើម្បីបំពេញតម្រូវការរបស់ប្រតិបត្តិករក្នុងឧស្សាហកម្មម្ហូបអាហា និងភេសជ្ជៈ និងអ្នកច្នៃប្រឌិតផលិតផលថ្មីៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិព័រណ៍នេះក៏នឹងផ្តល់ភាពសប្បាយរីករាយផងដែរ សម្រាប់សាធារណជនឲ្យទទួលបានបទពិសោធន៍ដ៏អស្ចារ្យ ដែលអនុញ្ញាតឲ្យចូលរួមផ្សងព្រេងស្វែងរកពិភពម្ហូបអាហារនៃអនាគត ហើយក៏នឹងអាចស្វែររកបាននាពេលខាងមុខផងដែរ ទាំងនៅក្នុងព្រះរាជាណាចក្រថៃ និងលើសពីនេះទៀត ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែឧសភា អ្នកច្នៃប្រឌិតឆ្នើមៗ ដែលបានបង្កើតផលិតផលដែលធ្វើឲ្យមានការរីកចម្រើនលូតលាស់ក្នុងចំណីអាហារដូចជា កាហ្វេ តែ ភេសជ្ជៈ អាហារល្អៗ សេវាកម្មម្ហូបអាហារ បច្ចេកវិទ្យាអាហារ អាហារកក ផ្លែឈើ បន្លែ សាច់ អង្ករ អាហារសមុទ្រ និងបង្អែម និងនំផ្អែម នឹងបង្ហាញ វិធីសាស្រ្តពិសេសរបស់ពួកគេក្នុងការរចនា និងការផលិតផលិតផលដែលនឹងបំពេញតម្រូវការអតិថិជន។
ប្រតិបត្តិករក្នុងឧស្សាហកម្មម្ហូបអាហារបានបង្ខំចិត្តសម្របអាជីវកម្មរបស់ពួកគេ ទៅនឹងទីផ្សារសេវាកម្មម្ហូបអាហារ និង ភេសជ្ជៈ ដែលបានផ្លាស់ប្តូរយ៉ាងខ្លាំងដោយសារជំងឺរាតត្បាតកូវីដ១៩។ ឥឡូវនេះ ខណៈដែលឧស្សាហកម្មនេះកំពុងប្រឹងប្រែងវិលត្រឡប់ទៅរកការរីកចម្រើននិងទទួលបានជោគជ័យ ក្នុងពេលដែលពួកគេកំពុងស្វែងរកតួរនាទីរបស់ខ្លួនដើម្បីឈរជើងក្នុងវិស័យ ផ្គត់ផ្គងចំណីអាហារ កម្មវិធីពិព័រណ៍ THAIFEX - Anuga Asia 2022 នឹងភ្ជាប់ទំនាក់ទំនងប្រតិបត្តិករនៅទូទាំងខ្សែចង្វាក់ម្ងូបអាហារ និងភេសជ្ជៈ ដើម្បីអាចផ្លាស់ប្តូរគំនិតយោបល់គ្នា និងភ្ជាប់ភ្លែតហ្វមពាណិជ្ជកម្មដែលមានប្រសិទ្ធភាពខ្ពស់។
ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ គឺពិតជាអស្ចារ្យក្នុងនាមជាកម្មវិធីពិព័រណ៍ចំណីអាហារឈានមុខគេក្នុងតំបន់អាស៊ី ដែលរៀបចំឡើងដើម្បីទទួលភ្ញៀវក្នុងស្រុក និងអន្តរជាតិ ខណៈក៏បង្ហាញពីតួនាទីឈានមុខគេរបស់ប្រទេសថៃខាងផ្នែកច្នៃប្រឌិតចំណីអាហារដ៏អស្ចារ្យ និងគួរឱ្យភ្ញាក់ផ្អើលផងដែរ ដែលបាននិងកំពុងបង្កើតឧស្សាហកម្មម្ហូបអាហារនិងភេសជ្ជៈឡើងវិញឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។
អ្នករៀបចំកម្មវិធីក៏បានដាក់ឱ្យដំណើរការផ្នែកដែលទើបបង្កើតថ្មីមួយឈ្មោះថា «ទីផ្សារអាហារនៅពេលអនាគតនៃ THAIFEX – Anuga» ឫ THAIFEX - Anuga Future Food Market។ ផ្នែកនេះមានការដាក់បង្ហាញពិព័រណ៍ផ្សេងៗ ដែលបង្ហាញពីភាពរីកចម្រើននៃផលិតផល និងសេវាកម្មប្រកបដោយមានសក្តានុពល ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកទិញនូវការច្នៃប្រឌិតថ្មី ដែលនឹងមានឥទ្ធិពលជាវិជ្ជមានដល់ឧស្សាហកម្មដែលរីកចម្រើនយ៉ាងឆាប់រហ័សនេះ។ កម្មវិធី Hosted Buyer Programme and Priority Buyer Club នៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍នេះបានវិញត្រលប់មកវិញដោយទទួលបានប្រជាប្រិយភាពខ្ពស់ជាមុន (ធៀបនឹងកម្មវិធីដែលទទួលបានជោគជ័យពីមុន)។
ពិព័រណ៍ពានរង្វាន់ «រសជាតិច្នៃប្រឌិតនៃកម្មវិធី THAIFEX - Anuga Asia 2022» ឬ (THAIFEX – Anuga Asia 2022 TASTE INNOVATION SHOW Awards) ដែលជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីនេះ បានប្រកាសឈ្មោះជ័យលាភី និងអ្នកឈ្នះចូលវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រគល់រង្វាន់ក្នុងឆ្នាំនេះ។
ក្នុងចំណោមអ្នកតាំងពិព័រណ៍ជាតិ និងអន្តរជាតិជាង ១ ៣០០ នាក់ ក្រុមហ៊ុនចំនួន ៥៨១ ក្រុមហ៊ុន បានបញ្ជូនផលិតផលប្រកបដោយភាពច្នៃប្រឌិតបំផុតរបស់ពួកគេក្នុងការប្រកួតប្រជែងនេះ ហើយអ្នកឈ្នះចំនួន ៥៧ ក្រុមហ៊ុនទទួលបានការទទួលស្គាល់ការច្នៃប្រឌិតរបស់ពួកគេ ខណៈដែលក្រុមហ៊ុនទាំងនោះដាក់បង្ហាញផលិតផលប្រកបដោយការច្នៃប្រឌិតឈានមុខគេបំផុតរបស់ខ្លួននៅឯពិព័រណ៍ THAIFEX - Anuga Taste Innovation Showcase។
ផលិតផលនីមួយៗត្រូវបានបែងចែកនៅទីតាំងបង្ហាញផ្សេងៗគ្នា ជាមួយនឹងប្រភេទមុខទំនិញជាច្រើនតំណាងឱ្យផ្នែកផ្សេងៗគ្នានៃកម្មវិធីពិព័រណ៍។ អ្នកទស្សនាពិព័រណ៍នេះនឹងមានឱកាសភ្លក់ផលិតផលដ៏អស្ចារ្យទាំងនេះ ខណៈដែលពួកគេដើរទស្សនាពិព័រណ៍ដែលរៀបចំតាំងបង្ហាញនៅសាលពិព័រណ៍ទាំង ៩សាល ហើយម្ហូបអាហារទាំងអស់នេះនឹងធ្វើឱ្យពួកគេភ្ញាក់ផ្អើល។
Mathias Kuepper នាយកគ្រប់គ្រងក្រុមហ៊ុន Koelnmesse បានឲ្យដឹងថា៖
នៅក្នុងការអំពាវនាវចុងក្រោយទៅកាន់ប្រតិបត្តិករក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ដែលមានបំណងចង់តាំងបង្ហាញផលិតផលចុងក្រោយបំផុតរបស់ពួកគេ និងទាញយកប្រយោជន៍ពីសក្តានុពលអាជីវកម្ម និងចង់បានឱកាសទទួលបានលំហូរប្រាក់ចំណេញថ្មី ពិព័រណ៍ THAIFEX - Anuga Asia 2022 សូមអ្នកចូលរួមថ្មីទាំងអស់អញ្ជើញចូលទៅកាន់គេហទំព័រ https://thaifex-anuga.com/en/for-visitors/become-a-visitor
សូមមេត្តារួសរាន់យកកាតសំគាល់អេឡិចត្រូនិចសម្រាប់អ្នកទស្សនារបស់អ្នក ហើយទាញយកអត្ថប្រយោជន៍ពី ពិព័រណ៍ THAIFEX - Anuga Asia 2022 ដោយផ្ទាល់ និងតាមអនឡាញដែលត្រូវបានរៀបចំរួចរាល់ ដើម្បីបើកឱកាសឲ្យមានការចូលរួមកាន់តែច្រើនជាងពេលណាទាំងអស់!
ពិព័រណ៍ THAIFEX – Anuga Asia 2022 ត្រូវបានរៀបចំឡើងដោយ DITP, TCC និង Koelnmesse។ សម្រាប់ព័តមានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://thaifex-anuga.com/en/។ ដើម្បីចូលមើលព្រឹត្តិការណ៍ផ្សាយផ្ទាល់ សូមតាមដានគេហទំព័រ https://www.facebook.com/thaifexanugaasia/
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]