កម្សាន្ត៖ ជាការពិតណាស់ មិនថាបងប្អូន ប្រិយមិត្តចាស់ក្មេងស្រីប្រុសនោះទេ ប្រាកដជាបានស្គាល់ច្បាស់ហើយនៅកំពូលតារាចម្រៀងស្រីបីដួងរួមមាន អ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុគន្ធ និសា និងកញ្ញា លី អ៊ីវ៉ាធីណា បើទោះបីជាចូលសិល្បៈយូរឆ្នាំយ៉ាងណាក៏នៅតែមានប្រជាប្រិយភាពស្ថិតស្ថេរដដែល។
យ៉ាងណាមិញ បើក្រលេកមើលអ្នកទាំងបី កាលពីជំនាន់ស្ទើរតែជិត២០ឆ្នាំមុន ប្រជាប្រិយភាពរបស់ពួកគេគឺមានអ្នកគាំទ្រតាំងពីដើមមកម្ល៉េះ រាល់ពេលឡើងច្រៀងម្ដងៗគឺតែងតែមានហ្វេនៗ ចាំស្រែកហូរកញ្ជ្រៀវ។ អ្វីដែលកាន់តែពិសេសនោះគឺ ស្ទាយ៍តុបតែងខ្លួន កាលសម័យនោះគឺស្ទាវតែម្ដង ដោយម្នាក់ៗមានស្ទាយ៍រៀងខ្លួន ដូចជា ខោខៅប៊យបែបជើងប៉ាត់ និងជើងកំប៉ុង អាវក្រៅខៅប៊យ បើគិតទៅកាលសម័យនោះគឺជាស្ទាយ៍ហ្វេសសិនមួយបែប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ បើមើលតាមវិដេអូជាក់ស្ដែង កំពូលតារាចម្រៀងស្រីបីដួង អ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុគន្ធ និសា និងកញ្ញា លី អ៊ីវ៉ាធីណា កាលសម័យនោះពិតជាមានអ្នកគាំទ្រច្រើនលើសលប់មិនធម្មតានោះទេ ជាពិសេសលេចធ្លោនឹងស្ទាយ៍តុបតែងខ្លួននេះតែម្ដង៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]