ភ្នំពេញ៖ Youtuber ល្បីឈ្មោះ Bro Kh ធ្លាប់បានសាងកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុងបណ្ដាញសង្គម តាមរយៈការធ្វើវីដេអូកំប្លែង ប្លែកៗ ព្រមទាំងមានអ្នកចូលទស្សនាច្រើននាក់ពេលបង្ហោះវីដេអូម្ដងៗ និង រកចំណូលបានជាច្រើន កាលពីប៉ុន្មានឆ្នាំមុន ដែលអាចនិយាយបានថា រូបលោក មានល្បីល្បាញគួរឲ្យកត់សម្គាល់។

យ៉ាងណាមិញ រយៈប៉ុន្មានឆ្នាំចុងក្រោយនេះ រូបលោក បែរជាបាត់មុខ អស់មួយរយៈធំ ដែលក្រោយក៏មក ក៏បានលេចឬ អំពីមានបញ្ហាជីវិតជាច្រើន មិនថាបាក់បែកស្នេហា  រហូតដល់ថ្នាក់រូបលោក មានជំងឺផ្លូវចិត្តរើឡើងទៀតផង បានធ្វើឲ្យ អ្នកចូលចិត្ត ស្រលាញ់រូបលោក មានការអាណិតអាសូរជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត រូបលោកក៏បានសំងំបាត់ខ្លួនពីបណ្ដាញសង្គមអស់ជាយូរគួរសមផងដែរ ក៏ប៉ុន្តែស្រាប់តែបេលថ្មីៗនេះ លោកក៏បានលេចមុខមកសារជាថ្មី ដោយលើកនេះ Bro Kh បែរជាបង្ហោះ រូបភាព ដេកសម្រាកមន្ទីរពេទ្យទៅវិញ ដោយរូបលោក កំពុងជួបវិបត្តិ កំពុងមានដំបៅក្រពះកម្រិត ធ្ងន់ ដែលពេទ្យថាបេីទុកយូរអាចធ្លាយក្រពះស្លាប់ទៀតផង ដែលមិននឹកស្មានថា រូបលោកបែរជាជួបរឿងបែបនេះទាល់តែសោះ ធ្លាប់ជាមនុស្ស មានរាងកាយ មាំមួន សាច់សថ្លា តែបែរជាមកជួបជំងឺមួយនេះទៅវិញ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]