ភ្នំពេញ៖  អាចនិយាយបានថាបវរកញ្ញា Miss Teen International Cambodia 2021 កញ្ញា ឌី បញ្ញាវិមាលា ជាបវរកញ្ញាវ័យក្មេងបំបូងគេបង្អស់ដែលមានអាយុត្រឹម១៤ឆ្នាំ។ ពិតណាស់ ទោះបីនាងនៅក្មេង ប៉ុន្តែសមត្ថភាពរបស់នាងខ្លាំងមិនចាញ់បវរកញ្ញាផ្សេងៗប៉ុន្មានឡើយ។ មិនតែប៉ុណ្ណោះនាងក៏មានទេពកោសល្យផ្នែកសិល្បៈ និងអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អទៀតផង។ 

មួយវិញទៀត ក្រោយជាប់ឈ្មោះក្លាយជា Miss Teen International Cambodia 2021 កញ្ញា ឌី បញ្ញាវិមាលា បានទទួលការជាច្រើនទាំងថតម៉ូត និងថតស្ពតពាណិជ្ជកម្មនានា។ ហើយថ្មីៗនេះ នាងក៏បានធ្វើជាគណៈកម្មការដាក់ពិន្ទុសម្រាប់កម្មវិធី Miss Preteen International Cambodia ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្មីៗនេះកញ្ញា ឌី បញ្ញាវិមាលា បានកំពុងធ្វើឲ្យហ្វេនប្លែកអារម្មណ៍ និងលួចសរសើរពីនាងគ្រប់ៗគ្នា ខណៈដែលតុបតែងខ្លួនស្លៀកនូវឈុតបុរាណដែលមានឈ្មោះ នាងអប្សរស្រី។ ក្នុងនោះដែរ បើមើលតាមរូបភាព ឃើញថាសម្រស់នាងពិតជាស្រស់សោភានិងស្អាតផូរផង់តែម្ដង។ មួយវិញទៀត បើទោះបីពីមុនមកនាងធ្លាប់ថតតែងបុរាណ ប៉ុន្តែមួយឈុតនេះ មើលទៅនាងពិតជាលេចធ្លោហើយប្លែក ខ្លាំង៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]