រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនអ្នកលេងបណ្តាញសង្គមភាគច្រើន ប្រាកដជាបានជ្រាបរួចមកហើយថា មួយរយៈចុងក្រោយនេះ ពិសេស តាំងពីបោះជំហានចូលក្នុងឆ្នាំ ២០២២នេះមក តែងទទួលដំ.ណឹងក្រៀមក្រំ ស្ទើរតែប្រចាំចែកចាយលើហ្វេសប៊ុក ជាពិសេសគឺ បុគ្គលល្បីៗ ត្រូវបា.ត់ប.ង់សមាជិកក្នុងគ្រួសារ។
ជាក់ស្តែង ក្នុងខែឧសភានេះ តារាខ្មែរល្បីឈ្មោះប៉ុន្មានដួងនេះ ត្រូវបា.ត់ប.ង់ មនុស្សជាទីស្រឡាញ់ នៅក្បែរខ្លួន ដែលធ្វើឲ្យ មហាជនផ្ទុះការចាប់អារម្មណ៍ ព្រមទាំងបង្ហោះសារចែករំលែកទុក្ខ យ៉ាងច្រើនកុះករ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ព្រះនាងតូច ជេនណា
ពិតណាស់ ព្រះនាងតូច ជេនណា បានបា.ត់ប.ង់ជីដូនបង្កើតជាទីស្រឡាញ់របស់ទ្រង់ កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ដែលធ្វើឲ្យមហាជនខ្មែរសោ.កស្តា.យក្រោយទទួលដំណឹងមរណទុក្ខរបស់ អ្នកម្ខាង ឌួង ឌីយ៉ាត។
២. តារាប្រុស គឿន នភាល័យ
អតីតបេក្ខភាព X Factor និង ជាតារាចម្រៀងប្រុសរូបនេះ ជួបទុ.ក្ខខ្លាំង ក្រោយលោកប៉ា ជាទីស្រឡាញ់ ជាមន្ត្រីឋានៈធំ ក្នុងរាជការ ធ្លាប់មានស្នាដៃក្នុងសង្គមច្រើន បានទទួលអនិ.ច្ចកម្ម កាលពីថ្ងៃទី ១៥ ឧសភា ២០២២ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយសារ ជរាពាធ។
៣. តារាប្រុស ជា សុជាតិ
គួរឲ្យសោ.កស្តា.យ នៅសល់តែម្តាយម្នាក់ តែមកដល់ពេលនេះ តារាចម្រៀងក្រុមក្មេងខ្មែរ លោក ជា សុជាតិ ត្រូវជួបទុ.ក្ខ ដោយត្រូវបាត់បង់អ្នកម្តាយ ជាគ្រូពេទ្យល្បីឈ្មោះក្នុងស្រុក កាលពីយប់ថ្ងៃទី ១១ ខែឧសភា ថ្មីនេះៗដោយសារតែ រោគាពាធ។
៤. តារាស្រី សុវត្ថិឌី ធារិកា
មហាជនត.ក់ស្លុ.ត ក្រោយដឹងថា ឪពុកម្តាយរបស់ តារាចម្រៀងស្រីវ័យក្មេងរូបនេះ បានស្លា.ប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ក្នុងទឹកដីខេត្តព្រះវិហារ ក្រោយជូនកូនស្រីនិងដើរលេងលក្ខណៈគ្រួសារ នៅទីនោះរួច កាលពីល្ងាចថ្ងៃទី ១៧ ឧសភា កន្លងទៅ។
៥. តារាស្រី ចំរើន សុភ័ក្រ្ត
លោកយាយ ជាទីស្រឡាញ់របស់ តារាចម្រៀងរូបនេះ បានទទួលមរ.ណភាព កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២២ ដោយរោគាពាធ ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]