រាជធានីភ្នំពេញ ៖ បើទោះបី ដកឃ្លាឆ្ងាយពីរង្វង់សិល្បៈក្តី តែអតីតពិធីការិនី អ្នកនាង គឹម លីហ្សា ក៏នៅតែមានមហាជន ផ្ទុះការចាប់អារម្មណ៍នឹង ជីវិតឯកជនរបស់រូបនាងដដែរ ។

ដោយសារតែ មុខរបរច្រើន ហើយ ត្រូវរ៉ាប់រងតែម្នាក់ឯង មានទាំងហាងលក់ម្ជូរ ហាងលក់គុយទាវ នៅឆ្លៀតលក់ផលិតផលតាមអនឡាញទៀត ទ្រទ្រង់តែម្នាក់ឯងដល់ថ្នាក់ ធ្វើឲ្យថ្មីៗនេះ រូបនាងទម្លាយ ខ្លួនបានណាត់ជួបគ្រូពេទ្យផ្លូវចិត្តថែមទៀតផង ព្រោះ ការប្រើខួរក្បាលគិតគូរពិចារណាច្រើន រហូតគេងលែងលក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្វីដែលជាលទ្ធផលនៃការខិតខំប្រឹងប្រែងនេះ កាលពីប៉ុន្មានថ្ងៃមុន អ្នកនាង គឹម លីហ្សា បើកបង្ហាញផ្ទះថ្មីមួយខ្នងថែមទៀត ស្របពេលនោះ គេឯងក៏ផ្ទុះការចាប់អារម្មណ៍ ក្រោយមិត្តជិតស្និទរបស់ខ្លួន អតីតវីជេ រតនា ទប់ចិត្តសរសើរមិត្តខ្លួនមិនបាន ដល់ថ្នាក់ទម្លាយរឿងទ្រព្យសម្បត្តិពិតរបស់រូបនាង នៅសល់មិនក្រោមពីខ្ទង់ ១០លានដុល្លារនោះឡើយ ដែលចំនួននេះ ធ្វើឲ្យគេឯងភ្ញាក់ផ្អើលជាខ្លាំង បើចេញពីមាត់អ្នកដទៃ មិនសូវជឿប៉ុន្មានទេ តែនេះចេញពីមាត់របស់ មិត្តភក្តិកំពូលជិតស្និទ មហាជនស្តាប់ហើយ ចំហមាត់ មានអីក៏មានយ៉ាងនេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា
អតីតវីជេ រតនា និងភរិយា
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម លីហ្សា